ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យប្រុសស្រី២០នាក់​ លេងហ្គេមបាញ់ត្រី ត្រូវ បញ្ជូនទៅតុលាការ​

176

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន២០នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថាកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី បានឲ្យដឹងថាដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោក គឹម ឆេងប៊ុន ជាក្រឡាបញ្ជី ចូលរួមកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំង បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ចំនួន ០៣ ទីតាំង ឃាត់ខ្លួនមនុស្ស ចំនួន ២០ នាក់ (ស្រី ០៣ នាក់ និងប្រុស១៧ នាក់)។

ទីតាំងទី១៖បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៨៧ ផ្លូវលេខ៩៣ ភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទីតាំងទី២៖បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទីតាំងទី៣ ៖ បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ទូរហ្គេមបាញ់ត្រី ចំនួន ៤ ទូ (រក្សាទុកនៅទីតាំងចំនួន ១),ទូរហ្គេមបៀរចំនួន ៥ទូ,កាំបិតកែច្នៃ ចំនួន ១ដើម,ប្រាក់ដុល្លារចំនួន ៥០ ដុល្លារអាមេរិក និងប្រាក់រៀលចំនួន ១០ ម៉ឺនរៀល។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖

១- ឈ្មោះ ឡេង សុខអៀង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ (អ្នកមើលការខុសត្រូវកន្លែងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី) ស្នាក់នៅផ្ទះលេខ១២ ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ

២-ឈ្មោះ ធុយ ស្រីម៉ុច ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ

មុខរបរ (អ្នកមើលការខុសត្រូវកន្លែងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី)ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

៣-ឈ្មោះ នាង សារ៉ាត់ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសន្តិសុខកន្លែងលេងល្បែងស៊ីសងខុសច្បាប់

-ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

៤-ឈ្មោះ ស្នា ខ្មៅ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ

មុខរបរ (អ្នកមើលការខុសត្រូវកន្លែងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី) ស្នាក់នៅផ្ទះជួល ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

៥-ឈ្មោះ ផន ស្រីហួយ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ

មុខរបរ រកស៊ីផ្លូវភេទ (អ្នកលេងហ្គេម) ស្នាក់នៅមិនពិតប្រាកដ

៦-ឈ្មោះ ស្រេង ផាន់ណា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កម្មករសំណង់(អ្នកលេងហ្គេម)

ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

៧-ឈ្មោះ វណ្ណី ចាន់ចាវ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប(អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

៨-ឈ្មោះ ស៊ន សីហា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ (អ្នកលេងហ្គេម) មុខរបរ ព្រូរថយន្ត (អ្នកលេងហ្គេម)

ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

៩-ឈ្មោះ សៅ សំអុល ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សាដែក (អ្នកលេងហ្គេម)ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

១០-ឈ្មោះ ម៉ៅ ផាន់ណូ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ព្រូឡាន (អ្នកលេងហ្គេម)ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

១១-ឈ្មោះ ពេជ្រ សុផាន់ណា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដេរ (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះលេខ១០៣២ ផ្លូវលំ ខណ្ឌទួលគោក រាជធានីភ្នំពេញ

១២-ឈ្មោះ ឡៃ យូលាង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងភ្លើង (អ្នកលេងហ្គេម) ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ខណ្ឌសែនសុខ

១៣-ឈ្មោះ ទឹង លី ហៅ ព្រីង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

១៤-ឈ្មោះ ឃួន ទិត្យសុភក្រ្តណា ភេទប្រុស អាយុ ៣៥ ជនជាតិ ខ្មែរ មុខរបរ បើករថយន្តទឹកសុទ្ធ (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ភូមិដើមខ្វិត សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

១៥-ឈ្មោះ កែវ សុខធំ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យោធា ស្នាក់នៅផ្ទះលេខ២៣៣២ ផ្លូវលេខ៩៣ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

១៦-ឈ្មោះ អាន មីនា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១៣៤ ផ្លូវលេខ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

១៧-ឈ្មោះ ចាន់តារ៉ាគៀង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

១៨-ឈ្មោះ ញ៉ិល មករា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខពេទ្យកាល់ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវលំ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

១៩-ឈ្មោះ ភា ចាន់ធូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅមិនពិតប្រាកដ រាជធានីភ្នំពេញ

២០-ឈ្មោះ កន មាស ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខមិនចាំ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង