ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

U-18បាល់ទាត់នារី ចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

194

ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម១៨ឆ្នាំបានចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍AFF U-18 women’sChampionship 2022។

ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី២២កក្កដាដល់ថ្ងៃទី៤សីហា ។ក្រុមកម្ពុជានឹងប្រកួត
នៅថ្ងៃទី២២កក្កដាជាមួយក្រុមថៃនៅកីឡាដ្ឋានGelora Jakabaring ។ថ្ងៃទី២៤កក្កជាកម្ពុជាជួប
ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីនៅកីឡដ្ឋានដដែលហើយនៅថ្ងៃទី២៨កក្កដាកម្ពុជាជួបជាមួយ
ក្រុមខ្លាំងវៀតណាម និងថ្ងៃទី៣០កក្កដាកម្ពុជានឹងជួបប្រកួតចុងក្រោយជាមួយក្រុមថៃ ។

សូមបញ្ជាក់ថាក្រុមបាល់ទាត់នារីជម្រើសជាតិឈុតធំទៀបតែបញ្ចប់បេសកកម្មនៅប្រទេសឥណ្ឌូនេស៊ីដែរក្នុងព្រឹត្តិការណ៍AFF Women’s Championship 2022 ដោយកម្ពុជាលេងស្មើ
ឡាវ ១ទល់១ ចាញ់វៀតណាម០ទល់៣ ចាញ់មីយ៉ាន់ម៉ា០ទល់៣ និងឈ្នះទីម័រខាងកើត៤ទល់១ ។
សម្រាប់បេសកកម្មក្រុមនារីជំទង់អាយុក្រោម១៨ឆ្នាំនាពេលនេះសង្ឃឹមថាក្រុមកម្ពុជានឹងធ្វើបានល្អទៅចុះ ៕

អត្ថបទដែលជាប់ទាក់ទង