ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលជោគជ័យមួយរូប ក្នុងរបរជំនួញដ៏ធំ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅសាកសួរ ពីបទ រំលោភលើសេចក្តីទុកចិត្ត និង លួចលក់អចលនវត្ថុអ្នកដទៃ

191

ភ្នំពេញ៖ លោក សោម សម្បត្តិ គឺជាបុគ្គលជោគជ័យមួយរូប ក្នុងរបរជំនួញដ៏ធំ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅសាកសួរ ពីបទ រំលោភលើសេចក្តីទុកចិត្ត និង លួចលក់អចលនវត្ថុអ្នកដទៃ។

លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះអញ្ជើញឈ្មោះ សោម សម្បត្តិ ភេទប្រុស កើតឆ្នាំ១៩៧២ ជាជនសង្ស័យអាសយដ្ឋាន ផ្ទះលេខ២០៦ ផ្លូវលេខ៣៥ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ឱ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែសីហាឆ្នាំ ២០២២ ដើម្បីសាកសួរបំភ្លឺពីដំណើររឿងតាមពាក្យបណ្ដឹងរបស់មេធាវី ឡុង បញ្ញាវុឌ្ឍ មេធាវី គឹម រ័ត្ននិមល មេធាវី ឡុង អានន្តបញ្ញា ប្តឹងពីបទ រំលោភលើទំនុកចិត្ត បទ រំលោភលើភាពល្ងង់ខ្លៅ ឬ ភាព ទន់ខ្សោយ បទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទ លួចលក់អចលនវត្ថុអ្នក ដៃដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន បទ បំភាន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជី ។

សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឱ្យបានទាន់ពេលវេលា និងយក លិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន ៕

អត្ថបទដែលជាប់ទាក់ទង