អគ្គិភ័យឆេះក្លឹបកម្សាន្តរបស់ជនជាតិចិននៅក្រុងព្រះសីហនុ
ព្រះសីហនុ៖ កាលពីវេលាម៉ោងជិត១១ ថ្ងៃទី២៣កញ្ញានេះ មានអគ្គិភ័យកំពុងឆេះក្លឹបកម្សាន្តរបស់ជនជាតិចិនមួយកន្លែង ឈ្មោះ ENTERTAIMNENT CLUB ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ។ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ទោះជាយ៉ាងណា មិនទាន់អាចកំណត់ទំហំ នៃការខូចខាតបាននៅឡើយទេ។
ប្រតិបត្តិការដើម្បីពន្លត់អគ្គីភ័យនេះ សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អស់ចំនួន៧រថយន្ត និងរបស់កងរាជអាវធហត្ថ ខេត្តព្រះសីហនុអស់ចំនួន៣រថយន្ត ទើបអគ្គិភ័យនេះរលត់ទៅវិញនៅម៉ោងប្រហែល ១២ថ្ងៃត្រង់ថ្ងៃដដែលនោះ៕