ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលស្រុកកៀនស្វាយ យកទៀនវស្សា និងទេយ្យទានប្រគេន ដល់ព្រះសង្ឃវត្តស្លាកែត

154

កណ្ដាល៖កាលពីព្រឹកថ្ងៃទី១៩ខែកក្តដា ឆ្នាំ២០២២នេះរដ្ឋបាលស្រុកកៀនស្វាយនៃខេត្តកណ្ដាលដឹកនាំដោយលោកឡូវ សុខសាន អភិបាលស្រុកកៀនស្វាយទើបឡើងថ្មី និង លោកអ៊ូ ឈាង ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយខេត្តកណ្ដាល .លោកជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ .លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយដែលអមដំណើរដោយអស់លោក.លោកស្រីនៃរដ្ឋបាលស្រុកកៀនស្វាយព្រមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនផងដែរបានយកទៀនវស្សា .ទេយ្យទា បច្ច័យ.ស្លាដកព្រមទាំងគ្រឿងបរិភោគជាច្រើនមុខទៅប្រគេនដល់ព្រះគង់ចាំព្រះវស្សានៅក្នុងទីអារ៉ាមវត្តស្លាកែតស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងមូលដ្ឋានស្រុកកៀនស្វាយខេត្តកណ្ដាល។

លោកឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាជានិច្ចកាលបងប្អូនប្រជាពលដ្ឋខ្មែរគ្រប់រូបមិនថាចាស់ឬក្មេងនោះទេគឺមានទឹកចិត្តសប្បាយរីករាយក្នុងការធ្វើបុណ្យទានទៅតាមជំនឿរាងៗខ្លួនពិសេសនាឱកាសពិធីបុណ្យចូលព្រះវិស្សានៅតាមទីអារ៉ាមវត្តនានាគឺបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីដោយចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការធ្វើបុណ្យទានមិនដែលអាក់ខានឡើយពិសេសនាបុណ្យចូលព្រះវស្សាមកដល់ដោយយកនូវទេយ្យទាន.បច្ច័យ.ទៀនវស្សា.និង គ្រឿងបរិភោគជាច្រើនមុខផងដែរទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមទីអារ៉ាមវត្តនិមួយៗតាមជំនឿរាងខ្លួនផងដែរ។ដូចនេះសូមអនុមោទនា៕

អត្ថបទដែលជាប់ទាក់ទង