ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី FIFA សម្ដែងការគួរសម ចំពោះប្រមុខបាល់ទាត់កម្ពុជា

368

ភ្នំពេញ៖ថ្ងៃទី១៩កក្កដាម្សិលម៉ិញនេះមន្រ្តីរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Niko Nhouvannasak អ្នកសម្របសម្រួលគម្រោងអភិវឌ្ឍរបស់ FIFA និងកញ្ញា Alexandra Huete Ramos អ្នកសម្របសម្រួលគម្រោងបាល់ទាត់តាមសាលា របស់ FIFA បានចូលជួបសម្ដែងការគួរសមចំពោះ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ជំនួបនេះធ្វើឡើងក្រោយមន្ត្រីបាល់ទាត់ពិភពលោកទាំង២រូបនេះបញ្ចប់បេសកកម្មចុះត្រួតពិនិត្យទីលានសាលាតម្រង់ទិសនៅតាមរាជធានីខេត្តដើម្បីរៀបចំគម្រោងពិធីសម្ភោធទីលានទាំង២៥រាជធានី-ខេត្ត។
កិច្ចសំណេះសំណាលនេះបានពិភាក្សាលើហេដ្ឋារចនាសម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា និងសិក្សាលើគម្រោងអភិវឌ្ឍន៍កីឡាករថ្នាលនៅតាមសាលារៀនចាប់ពីអាយុ៦ឆ្នាំ ដល់១៤ ឆ្នាំ និងកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់ ជាមួយនាយកដ្ឋានកីឡាតាមបណ្តារាជធានី-ខេត្ត។

ទីលានបាល់ទាត់សាលាតម្រង់ទិសគឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមរយៈ
ថវិកាសហព័ន្ធកីឡាបាល់ទាត់កម្ពុជារួមជាមួយជំនួយរបស់FIFAដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧ ហើយបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២១។
ការសាងសង់ទីលានស្មៅធម្មជាតិស្តង់ដាតាមបណ្ដារាជធានី-ខេត្តធ្វើឡើងក្នុងគោល
ដៅអភិវឌ្ឍយុវជនគ្រប់កំរិតដើម្បីបង្កើតអោយមានច្រើននូវធនធានកីឡាករសម្រាប់ក្រុមជម្រើសជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង