ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីរ៉ង់ កោះហៅអ្នកការទូតអឺរ៉ុប រឿងវាយប្រហារភេរវកម្ម ក្នុងក្បូនយោធា

132

ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅប្រទេសអ៊ីរ៉ង បានដកស្រង់សម្តីក្រសួងការបរទេសអ៊ីរ៉ង់ថា អ៊ីរ៉ង់បានកោះហៅអ្នកការទូត ហូឡង់ ដាណឺម៉ាក់ និងអង់គ្លេស ពីការវាយប្រហារភេរវកម្ម កាលពីថ្ងៃសៅរ៍នៅទីក្រុងអាវ៉ាស របស់អ៊ីរ៉ង់ ដោយចោទប្រកាន់ពួកគេថា ជាក្រុមភេរវជន។

អ្នកនាំពាក្យក្រសួងការបរទេស លោក Bahram Qasemi ត្រូវបានដកស្រង់សម្តី ដែលនិយាយថា “វាមិនអាចទទួលយកបានទេ ដែលសហភាពអឺរ៉ុប មិនបានចុះបញ្ជីបញ្ជូលសមាជិក នៃក្រុមភេរវករទាំងនេះ ដរាបណាពួកគេ មិនប្រព្រឹត្តបទឧក្រិដ្ឋនៅលើដីអឺរ៉ុប” ។

Qasemi សំដៅទៅក្រុម Al-Ahvazieh ដែលបានអះអាង ទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ក្រុងតេអេរ៉ង់ ចាត់ទុកក្រុមនេះ ជាក្រុមភេរវជន និងបំបែកខ្លួន។

ISIL ក៏បានអះអាងផងដែរថា វានៅពីក្រោយការវាយប្រហារ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ 29 នាក់ និងរងរបួស 57 នាក់ផ្សេងទៀត កំឡុងពេលក្បួនដង្ហែរយោធា។

បុរស នារី និងកុមារអ៊ីរ៉ង់ បានលបក្រសោប នៅលើដី ខណៈពេលដែលអ្នកផ្សេងទៀត ស្វែងរកគម្របនៅកន្លែងកើតហេតុ នៃការវាយប្រហារ លើក្បួនដង្ហែរយោធាមួយ នៅថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2018 ។ / VCG Photo

លោក Qasemi បាននិយាយថា រដ្ឋាភិបាលហូឡង់ និងដាណឺម៉ាក ត្រូវបានគេរំពឹងថា នឹងធ្វើបត្យាប័នជនល្មើស និងសមគំនិត របស់ពួកគេ ទៅប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមសវនាការ។ លោកបន្ថែមថា “វាមិនអាចទទួលយកបានទេ” សម្រាប់អ្នកនាំពាក្យ របស់ក្រុមអាល់អាហ្សាហ្ស៊ី ដើម្បីទាមទារការទទួលខុសត្រូវ ចំពោះការវាយប្រហារតាមរយៈ បណ្តាញទូរទស្សន៍ ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក ចង់បង្កើតអសន្តិសុខ នៅសាធារណរដ្ឋអ៊ីស្លាម។

ថ្លែងមុនពេលចាកចេញ ពីក្រុងតេអេរ៉ង់ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅញូវយ៉ក លោករូហានី បានចោទប្រកាន់រដ្ឋអារ៉ាប់ឈូងសមុទ្រ ដែលគាំទ្រដោយអាមេរិក ក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធា ដល់ក្រុមជនជាតិភាគតិច ប្រឆាំងរដ្ឋាភិបាល។

លោក Rouhani ក៏បានរិះគន់សហរដ្ឋអាមេរិក ចំពោះការដើរតួរជាអ្នកឆបោក ដែលជឿថាអ្នកណាមានអំណាច អាចធ្វើសកម្មភាព ដោយគ្មាននិទណ្ឌភាព ជុំវិញពិភពលោក។

ប្រធានាធិបតីអ៊ីរ៉ង់ ក៏បានសន្យាថា នឹងយកឈ្នះលើទណ្ឌកម្ម និងធ្វើឱ្យអាម៉េរិក មានការសោកស្តាយ ចំពោះការឈ្លានពានរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង