ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងធំ ២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

75

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១:០៥នាទី កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកបានឃាត់ខ្លួន បងធំប្រចាំភូមិ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ផ្លូវ២២៦ហ្សេត និងផ្លូវ២២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពួកគេទាំង ០២នាក់នេះជាមុខសញ្ញាបងធំប្រចាំភូមិ ដែលមានដាវគម្រាមគេឯងក្នុងភូមិ រួមទាំងប្រើប្រាស់គ្រឿងញៀនផងដែ ក្នុងនោះមាន៖១/ ឈ្មោះ ស៊ិន ប្រុសពៅ ភេទប្រុស អាយុ ២៦ឆ្នាំ ២/ ឈ្មោះ សន ណាហ្សា ភេទប្រុស អាយុ ២៤ឆ្នាំ។

បច្ចុប្បន្ន ពួកគេទាំង ២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសូរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង