ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ក្រុមការងារត្រួតពិនិត្យយានយន្ត ខេត្តព្រះវិហារចាប់មិនចេះអស់

160
ខេត្តព្រះវិហារ៖ រថយន្តដឹកទំនិញកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតែមាន បើទោះបី ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ធ្វើសកម្មភាពចាប់កាត់ទ្រុងនិងផាកពិន័យជាច្រើនគ្រឿងយ៉ាងណាក្តី ។
    ជាងស្តែងនៅក្នុងរយៈពេល២ថ្ងៃចុងសប្តាហ៍ នេះក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការឃាត់រថយន្តបានជាង៥០គ្រឿង ដោយក្នុងនោះបានធ្វើការដោះរានតខាងក្រោយ ដឹកសំពីងសំពោង គ្មានបណ្ណបើកបរ ជាច្រើនគ្រឿងផងដែរ។
  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅថ្ងៃ អាទិត្យ ១៤កើត​ ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ២៨ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវ​ ចំនួន ១២គ្រឿង សំពីងសំពោង             ចំនួន០៥គ្រឿងខ្វះឯកសារ ចំនួន ០៩ គ្រឿង ដោះរានតខាងក្រោយ ចំនួន ០១ គ្រឿង គ្មានបណ្ណបើកបរចំនួន ០១ នាក់ ។
    ដោយឡែកនៅថ្ងៃ សៅរ៍ ១៣កើត​ ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ២៩ គ្រឿង ក្នុងនោះ :ពិនិត្យឃើញថាត្រឹមត្រូវ​ ចំនួន ១៤ គ្រឿ ដឹកសំពីងសំពោង ចំនួន ០២ គ្រឿង ខ្វះឯកសារចំនួន១៣ គ្រឿង ។
  គួររំលឹកថា កាលពី ខែកុម្ភៈ ឆ្នាំ២០១៨កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕
អត្ថបទដែលជាប់ទាក់ទង