ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងស្តុបថ្មី១១៥ទីតាំងបានដាក់អោយដំណើរការស្ទើទាំងស្រុងហើយ នៅសល់តែ១០ស្តុបទៀតប៉ុណ្ណោះ គ្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ

117
ភ្នំពេញ៖ ភ្លើងស្តុបថ្មី១១៥ទីតាំង ដែលជាគម្រោងក្រោមកិច្ចសហប្រត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA បានដាក់អោយដំណើរការស្ទើទាំងស្រុងហើយ ពោលគឺនៅសល់តែ១០ស្តុបទៀតប៉ុណ្ណោះ ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ ។
  ជាក់ស្តែងនៅក្នុងសប្ដាហ៌នេះរដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឲ្យដំណើរការភ្លើងស្តុបចំនួន៣ទីតាំងលើ៦ទីតាំង នៅកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្ន នេះមានតែមួយប៉ុណ្ណោះ។
    ក្រោមកិច្ចសហប្រត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងតម្លើងភ្លើងស្តុបថ្មីជាង១០០ទីតាំងរួម និងការបំពាក់កាំមេរ៉ាសុវត្ថិភាព នៅតាមភ្លើងស្តុបនីមួយៗ ផងដែរ ដើម្បីត្រួតពិនិត្យបទល្មើសចរាចរណ៏ ឬបទល្មើសផ្សេងៗ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីគម្រោងនេះជិតបានបញ្ចប់ហើយ គែនៅសល់តែ១០ស្តុបទៀតប៉ុណ្ណោះ ។
   លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រេឹកថ្ងៃទី២៤ កញ្ញានេះថា ភ្លើងស្តុបចំនួន១១៥ ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICAនោះ ពេលនេះ បានតម្លើងនិងដាក់ឲ្យដំណើរការបានចំនួន១០៥ហើយ ពោលគឺនៅសល់ចំនួន១០ស្តុបទៀតប៉ុណ្ណោះនឹងបញ្ចប់ហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី
១០ស្តុបដែលនៅសេសសល់ នេះ យើងបានតម្លើងបង្គោល និងលាបគំនូសចរាចរណ៏រួចរាល់ហើយ នៅសល់តែការតភ្ជាប់ និងដាក់ឲ្យដំណើរការប៉ុណ្ណោះ។
    លោកសាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា បច្ចុប្បន្នរាជធានីភ្នំពេញ មានភ្លើងស្តុបសរុបចំនួន១៦០ទីតាំង ដែលកំពង់ដំណើរការរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយបានច្រើននូវបញ្ហាកកស្ទះចរាចរណ៏ ហើយការដាក់ឲ្យដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏គ្រោងផលិតស្ពតវីឌីអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ផងដែរ ព្រោះភ្លើងស្តុបថ្មីនេះ មានលក្ខណៈទំនើបពិសេស ខុសប្លែកពីភ្លើងស្តុបចាស់ ។
  លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ជាក់ស្តែង ក្នុង
សប្តាហ៌នេះរដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឲ្យដំណើរការភ្លើងស្តុបចំនួន៣ទីតាំង នៅកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្ររាជធានីភ្នំពេក្នុងចំណោមគម្រោងចំនួន៦ដែលត្រូវដាក់បន្តបន្ទាប់គ្នានៅកំណាត់ផ្លូវនេះ ខណៈបច្ចុប្បន្ន មានតែភ្លើងស្តុបមួយប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង