ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវថ្នល់ជាច្រើនខ្សែរងការខូច ដោយជង្ហុកសម្បុកមាន់ ក្នុងមូលដ្ឋានខណ្ឌចំការមន កំពុងជួសជុលកែលម្អរឡើងវិញ

81

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២២នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនដែលអមដំណើរដោយមន្រ្តីជំនាញព្រមទាំងលោកចៅសង្កាត់បានចុះទៅពិនិត្យដោយផ្ទាល់នូវសកម្មភាពនៃការជួសជុលផ្លូវថ្នល់ដែលរងការខូចខាតដោយជង្ហុកសម្បុកមាន់ជាច្រើនខ្សែជាអន្លើរៗនោះអោយបានល្អប្រសើឡើងវិញដើម្បីងាយស្រួលក្នុងការប្រើប្រាស់តាមមធ្យោបាយនានាអោយស្របតាមទ្រឹស្ដីមានផ្លូវគឺមានក្ដីសង្ឃឹមឈានកាត់បន្ថយភាពក្រីក្រផងដែរ។
ចំពោះផ្លូវថ្នល់រងការខូចនោះដោយខាងរដ្ឋបាលខណ្ឌចំការមននៃរាជធានីភ្នំពេញបានចុះចាក់បេតុងនៅត្រង់កន្លែងផ្លូវខូចដោយជង្ហុកសម្បុកមាន់នៅក្នុងមូលដ្ឋានខណ្ឌចំការមននៃរាជធានីភ្នំពេញ។

ចំពោះសកម្មភាពការងារជួសជុលកែលម្អរត្រង់កន្លែងផ្លូវខូចនោះគឺដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមននិង
ការិយាល័យជំនាញនៃសាធារណការខណ្ឌរួមជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន បានចុះចាក់បេតុងជួសជុលផ្លូវជង្ហុកសម្បុកមាន់នៅត្រង់ចំណុច ភ្លើងស្តុបបូកគោ និង ផ្លូវលេខ៤៨៤ មុខសាលាបឹងត្របែក និង ផ្លូវលេខ៤៣៦ ក្រោយក្រសួងអភិវឌ្ឍជនបទ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌចំការមននិងបងប្អូនមកពីតាមបណ្ដាខេត្តក្រុងនានាពេលពួកគាត់ធ្វើដំណើរតាមមធ្យោបាយនានាដោយឆ្លងកាត់ភូមិសាស្រ្តខណ្ឌចំការមននាសព្វថ្ងៃនេះហើយបើតាមការពិនិត្យកន្លែងផ្លូវថ្នល់ដែលកំពុងធ្វើការជួសជុលកែលម្អរឡើងវិញនោះគឺមានចរាចរណ៍ដ៏មមាញឹកណាស់ពោលគឺទាំងពេលថ្ងៃនិងពេលយប់ព្រលប់ពិសេសអ្នកដើរហាត់ប្រាណផងដែរ។

ជាមួយគ្នានោះអ្នកស្រុកខណ្ឌចំការមន និង បងប្អូនជាអ្នកដំណើរដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកថេង សុថុល អភិបាលខណ្ឌចំការមនដែលបានចុះមកពិនិត្យកន្លែងផ្លូវថ្នល់ដែលរងការខូចដោយធ្វើការជួសជុលកែលម្អរឡើងវិញដើម្បីងាយស្រួលក្នុងការធ្វើដំណើរតាមមធ្យោបាយនានាទោះបីលោកត្រៀមខ្លួនផ្ទេរភារកិច្ចពីអភិបាលខណ្ឌចំការមនទៅជាអភិបាលខណ្ឌ៧មករានៅពេលឆាប់ៗនេះក្ដីតែសម្រាប់គាត់(លោកថេង សុថុល)ដោយមិនបន្ធូរដៃឡើយគឺកាន់តែបន្តខិតខំបំពេញការងារតាមតួនាទីរបស់ខ្លួនទ្វេរដងក្នុងការបន្សល់ទុកជាវត្ថុអនុស្សាវរីយ៍ដែលជាស្នាដៃរបស់លោកជាអភិបាលខណ្ឌចំការមនក្នុងការកសាងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខណ្ឌចំការមនអោយល្អប្រសើទុកជាកាដូជូនដល់បងប្អូននៅខណ្ឌចំការមនផងដែរ។លើសពីនេះទៀតនោះដោយបន្តខិតខំរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈអោយកាន់ល្អប្រសើស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង