ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចែកវិញ្ញាបនប័ត្រសម្គាល់អចលវត្ថុ (ប្លង់រឹង) ចំនួន១៤៨៤ប័ណ្ណ ចែកជូនប្រជាពលរដ្ឋនៅ ភូមិត្រពាំងអណ្តូង សង្កាតត្រពាំងក្រសាំង

202

 

ភ្នំពេញ៖នៅព្រឹកទី២៣ ខែសីហា ឆ្នាំ២០២២ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបានខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់អចលវត្ថុ ជូនប្រជាពលរដ្ឋរបស់ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចំនួន ១៤៨៤ប័ណ្ណ ក្រោមអធិបតីភាពលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ប៊ិន សូឈី អនុប្រធានមន្ទីរទទួលបន្ទុកការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លោក យស់ វណ្ណា អនុប្រធានមន្ទីរទទួលបន្ទុកការងារសុរិយោដី ស្ថិតនៅក្នុងបរិវេណវត្តអនុណវត្តី។

លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមការងារកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ បានដំណើរការ ចុះបញ្ជីដីធ្លី ( ជាលក្ខណៈប្រព័ន្ធ ) បានចំនួន ៣៥៤.៣២៥ក្បាលដី , បិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋ បានចំនួន ៣១៤.៨៣១ក្បាលដី និងចែកប័ណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនៈវត្ថុ បានចំនួន ២០.១៤៦ប័ណ្ណ លើ៨៥សង្កាត់ ក្នុងចំណោម១០៥សង្កាត់ ទូទាំងរាជធានីភ្នំពេញ ។ ដោយឡែកសំរាប់ថ្ងៃនេះ ក្រុមការងារ និងធ្វើការចែកប័ណ្ណ សម្គាល់ម្ចាស់អចលនៈវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងអណ្តូង មានចំនួន ១៤៨៤ក្បាលដី បន្ទាប់ពីយើងបានធ្វើការបិទផ្សាយជាសាធារណៈ នាពេលកន្លងមក ។
ក្នុងឱកាសនោះលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា នេះជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការបែងចែក និងទទួលស្គាល់សិទ្ធស្របច្បាប់ ចំពោះការគ្រប់គ្រង ប្រើប្រាស់ដីធ្លី ផ្ទះសម្បែង ជាកម្មសិទ្ធនៃបុគ្គលនិមួយៗ គឺគ្មានរណាអាចមករំលោភបំពានបានឡើយ ។ ជាមួយនេះ រាជរដ្ឋាភិបាល ក៍ទទួលបានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការប្រមូលពន្ធលើ ដីភោគៈ ដោយស្របច្បាប់ ដែលជាចំណែកមួយ នៃការបង្កើនចំណូលថវិការជាតិ កាន់តែកើនឡើងមួយកំរិតថែមទៀត ។

លោកបន្តថា៖ការផ្តល់ប័ណ្ណសម្គាល់ ម្ចាស់អចលនៈវត្ថុចុងក្រោយនេះ ក៍បានផ្តល់ភាពងាយស្រួល តាមតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ក្នុងការ លក់ដូរ ដាក់បញ្ចាំ ផ្ទេរសិទ្ធទៅអ្នកដ៏ទៃ ឬ ធ្វើជាអំណោយដល់ កូន ចៅ ស្របតាមផ្លូវច្បាប់ ។ តែត្រង់ចំណុចនេះ លោក អភិបាលខណ្ឌ មិនលើកទឹកចិត្តឱ្យបងប្អូន យកប័ណ្ណនេះទៅដាក់បញ្ជាំនោះឡើយ ។ ជាមួយនេះ សូមរក្សាទុកដាក់ឱ្យផុតពីដៃក្មេង កុំទុកក្នុងទីកន្លែងសើម នាំឱ្យមានការខូចខាត ព្រោះប័ណ្ណមួយសន្លឹងនេះ គឺជាទ្រព្យសម្បត្តិប្រចាំគ្រួសារ មានតម្លៃស្មើនឹងអាយុជីវិតរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង