ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌ៧មករា ស្នើដល់គណៈនាយករដ្ឋបាល បំពេញការងារជូនដល់ប្រជាពលរដ្ឋដោយឆន្ទះ

96

ភ្នំពេញ៖នៅសាលាខណ្ឌ៧មករានៃរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០២២លោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌ៧មករា​ បានជួបសំណេះសំណាល​ និង ពិភាក្សាការងារជាមួយមន្ត្រី និង ថ្នាក់គណៈនាយករដ្ឋបាល​ ពោលគឺប្រធានការិយាល័យទាំង១១​ និងលោកប្រធានការិយាល័យប្រជាពលរដ្ឋ​ ផងដែរសរុបមានចំនួន១៥រូប។

ក្នុងកិច្ចប្រជុំនាឱកាសនោះលោកអភិបាលខណ្ឌ៧មករា ដោយបានជំរុញក្នុងការលេីកទឹកចិត្ត ដល់មន្ត្រីអោយខិតខំបន្តដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចបន្តទៀតដោយឈលេីគោលការណ៍សាមគ្គីភាពផ្ទៃក្នុង​ និង មានឆន្ទះក្នុងការអនុវត្តការងារ​ និង ជាពិសេសក្នុងការផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវធ្វេីអោយបាន​ និង ធ្វេីអោយរហ័ស​ ប្រកបដោយតម្លាភាព​ និងប្រសិទ្ធិភាពខ្ពស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង