ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ Off Road ចាប់ផ្ដើមថ្ងៃនេះ

74

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រណាំងរថយន្ដOff Roadឆ្នាំ២០២២ចាប់ផ្ដើមពីថ្ងៃទី២៥នេះ
ហើយៗក៏គ្រោងនឹហបញ្ចប់ថ្ងៃទី២៨សីហា។
រថយន្ត Off Road ៩គ្រឿង បានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road ឆ្នាំ២០២២ ដោយបានដឹកឡានប្រណាំង ពីខេត្តត្រាត ឆ្ពោះទៅខេត្តកាឆាណាក់បុរី ភាគខាងលិចប្រទេសថៃ។

ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road ឆ្នាំ២០២២នេះ មានក្រុមកីឡាករចូលរួមចំនួន ៤ប្រទេសក្នុងនោះមានម៉ាឡេស៊ីឡាវកម្ពុជានិងថៃដែលជាម្ចាស់ផ្ទះនិងមានរថយន្តចូលរួមប្រណាំងប្រមាណជាង ១០០គ្រឿង ក្នុងនោះកម្ពុជា មាន៣ក្រុម គឺ «ក្រុមខេមបូ 4×4» «ក្រុម VKH» ក្រុម VKH BM Garage និង«ក្រុមគោព្រៃមណ្ឌលគិរី»។

កាលពីថ្ងៃទី២២ខែសីហាក្រុមរថយន្តកម្ពុជាទាំង៣ក្រុមខាងលើបានធ្វើដំណើរទៅដល់ខេត្តត្រាតប្រទេសថៃដោយសុវត្ថិភាពហើយនៅថ្ងៃទី២៤ម្សិលម៉ិញនេះរថយន្ដបន្តដំណើរទៅកាន់ទីក្រុងបាងកក និងខេត្តកាឆាណាក់បុរី តែម្ដង។

ការធ្វើដំណើរទៅចូលរួមការប្រកួតកីឡាប្រណាំងរថយន្ត Off Road នេះ ក្រុមរថយន្តកម្ពុជា នឹងឆ្លងកាត់ចាប់ពីខេត្តត្រាត (Trat) ខេត្តចន្ទបុរី (Chanthaburi) ខេត្តរ៉ៃយង្គ (Rayong) ខេត្តជលបុរី (Chonburi) ខេត្តស្ទឹងជ្រៅ (Chachoengsao) ខេត្តសមុទ្រព្រះខ័ន (Samut Prakan) ហើយបានចូលទៅដល់រាជធានីបាងកក និងបន្តទៅខេត្តកាឆាណាក់បុរី (Kanchanaburi)។
កម្មវិធីប្រកួតនៅថ្ងៃទី២៥មុខនេះ គឺមានទាំងការចុះឈ្មោះ ប្រជុំបច្ចេកទេស ពិនិត្យរថយន្ត គ្រឿងមាស៊ីន ប្រព័ន្ធសុវត្ថិភាពផ្សេងៗ។ លុះដល់ថ្ងៃទី២៦-២៧-២៨ ក្រុមរថយន្តដែលចូលរួម គឺនឹងចាប់ផ្តើមប្រណាំងលើវិញ្ញាសាឯកត្តជន វិញ្ញាសា UTV និងវិញ្ញាសាជាក្រុម។

ក្នុងការចូលរួមប្រណាំងខាងលើ ក្រុម Off Road កម្ពុជា បានបង្ហាញការជឿជាក់ថា នឹងទទួលបានចំណាត់ថ្នាក់ល្អ ចន្លោះពីលេខ១ ដល់លេខ៥៕

អត្ថបទដែលជាប់ទាក់ទង