ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុស៣នាក់ ទៅលេងទឹកសមុទ្រ នៅចំណុចឆ្នេរអារីស្តុន បណ្តាលឲ្យម្នាក់លង់ទឹកស្លាប់

106

ព្រះសីហនុ៖ វេលាម៉ោង១៥៖៣០នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មានករណីក្មេងប្រុសចំនួន៣នាក់ ចុះលេងទឹកសមុទ្រ ហើយបណ្តាលឲ្យក្មេងប្រុសម្នាក់លង់ស្លាប់ នៅចំណុចផែអណ្តែតចុងឆ្នេរអារីស្តុន (ជិតភ្នំ៣៩) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ភ្លាមៗនោះ ក៏មានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង, នគរបាលចរាចរណ៍ផ្លូវទឹក, កម្លាំងនគរបាលទេសចរណ៍, ក្រុមអាជីវកម្មម៉ូតូទឹក បន្តស្វែងរករហូតដល់ម៉ោង៥៖៣០នាទីល្ងាច ក៏ប្រទះឃើញក្មេងប្រុសនោះ បានស្លាប់បាត់បង់ជីវិតទៅហើយ សាកសពបានរកឃើញ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា សាកសពក្មេងប្រុសលង់ទឹកស្លាប់ មានឈ្មោះ ធី ជូរី អាយុ១១ឆ្នាំ មុខរបរសិស្ស, ម្តាយឈ្មោះ យួន គន្ធី មុខរបរ បុគ្គលិកសណ្ឋាគារសុខា និងមានឪពុកឈ្មោះ ជីន សុធី មុខរបរ លក់ដូរ មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើនីតិវិធីប្រគល់ឲ្យឪពុក-ម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង