ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសព័ត៌មានស្តីពី ផែនការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ ២០២២

115

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជូនដំណឹងដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បេឡាជាតិរបប សន្តិសុខសង្គម និងក្រុមហ៊ុនធានារ៉ាប់រង ជ្រាបថា អនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ និងក្របខណ្ឌគោលនយោបាយបឋមស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋរបស់រាជរដ្ឋាភិបាល ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈធនាគារជាតិនៃកម្ពុជា ជាអាណត្តិតាហក នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋជា លើកដំបូង ក្នុងទំហំ ១២១៩ ៥០០ ០០០ ០០០ (មួយទីលាន ពីររយដប់ប្រាំបួនប៊ីលាន ប្រាំរយលាន) រៀល សមមូលនឹងប្រមាណ ៣០០ ០០០ ០០០ (បីរយលាន) ដុល្លារអាមេរិក ចាប់ពីខែកញ្ញា ឆ្នាំ២០២២។

ដូចមានព័ត៌មានលម្អិតខាងក្រោម៖
ក) តម្លៃចារឹកក្នុងមួយប័ណ្ណ ១ ០០០ ០០០(មួយលាន) រៀល

ខ) ប្រភេទមូលបត្រ+ ឥណប្រតិទាន ១ឆ្នាំ, ៣ឆ្នាំ, និង ៥ឆ្នាំ

គ) ប្រភេទអត្រាថ្ងៃប៉ុង+ ថេរ

ឃ) ការទូទាត់គូប៉ុង+ រៀងរាល់ ៦ ខែម្តង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ

ង) មូលដ្ឋានរាប់ថ្ងៃ + Actual/Actual

ច) ការសងប្រាក់ដើម+ ទូទាត់សងនៅចុងឥណប្រតិទាន ឆ) វិធីសាស្ត្រ ដេញថ្លៃ

ជ) កាលវិភាគនៃការបោះផ្សាយ

ឈ) ការលើកទឹកចិត្ត+ វិនិយោតិនមូលបត្ររដ្ឋនឹងទទួលបានការលើកទឹកចិត្ត ដូចខាងក្រោម + ១. ការលើកទឹកចិត្តពន្ធដារ+ កាត់បន្ថយពន្ធកាត់ទុក ៥០ (ហាសិប) ភាគរយលើការប្រាក់បានពី ការកាន់កាប់ និង/ ឬ ការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធន ចំពោះ ការទិញ និងជួញដូរមូលបត្ររដ្ឋ សម្រាប់រយៈពេល ៣ឆ្នាំ។

២. ការលើកទឹកចិត្តក្នុងវិស័យធនាគារ ១) ទទួលស្គាល់ការថ្លឹងហានិភ័យ ០ (សូន្យ) ភាគរយ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាត សោធនភាព និង ២) ទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ ចំពោះ មូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតក្របខ័ណ្ឌ សន្ទនីយភាព៕

អត្ថបទដែលជាប់ទាក់ទង