ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯ.ឧ ឃួង ស្រេង ថ្លែងថា ៖ យើងនឹងមិនធ្វើឲ្យម្ចាស់ជំនួយខកចិត្តទេ

119

 

ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយនាយកប្រចាំប្រប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(Koica) លោក Rho Hyun jun នារសៀលថ្ងៃទី២៥ សីហា ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ៖ ជាការពិតណាស់ម្ចាស់ជំនួយតែងចង់ឲ្យអ្នកទទួលជំនួយអាចងើបឈរឡើងដោយខ្លួនឯង។ ដូច្នេះយើងមិនធ្វើអោយម្ចាស់ជំនួយខកចិត្តទេ។

ឯ.ឧអភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណៈកូរ៉េ តាមរយះស្ថានទូតកូរ៉េ និងទីភ្នាក់ងារKoica កូរ៉េដែលបានជួយដល់ការអភិវឌ្ឍន៏ កម្ពុជា ដោយឡែកការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញអស់រយះពេលជាង៣០ឆ្នាំ កន្លងមកហើយលើវិស័យទឹកស្អាត,សុខាភិបាល,ការបណ្តុះបណ្តាលវិជ្ជាជីវៈ ,ការងារចរាចរជាដើមដែលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េបានឈានដល់ការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។

ឯ.ឧអភិបាលបានជំរាបជូនពី ស្ថានភាពទូទៅនៃដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញ​ក្រោយពីទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ពិសេសការដាក់ចេញនូវវិធានការ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ.១៩ ប្រកបដោយប្រសិទ្ធ ភាពធ្វើឲ្យិកម្ពុជាអាចបើកប្រទេសឡើងវិញ។លោកRho Hyun jun បានសម្តែងមោទនភាព ក្នុងពេលដែលលោកបានបំពេញបេសកកម្មនៅរាជធានីភ្នំពេញ រយះពេល៣ឆ្នាំកន្លងមកគឺមានភាពកក់ក្តៅណាស់ ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ ១៩ក្តី។

លោកលើកឡើងថា៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កយការ បានធ្វើសកម្មភាព ជួយដល់ប្រទេសនានាជំនួយ២៧ប្រទេស។ កម្ពុជាជាប្រទេស អាទិភាពទាំង៦នៅអាស៊ីដែលកយការចាត់ទុកជាគោលដៅអាទិភាពក្នុងការអភិវឌ្ឍន៏។ ការពិភាក្សាបានផ្តោតសំខាន់ ទៅលើការស្នើសុំគម្រោងលើកកំពស់សេវា សុខាភិបាលសាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោរាជធានីភ្នំពេញ ដែលបានដាក់ ឯកសារបន្ថែមទៅកាន់ទីភ្នាក់ងារKOICA កាលពីថ្ងៃទី១៧សីហា ឆ្នាំ២០២២បន្ទាប់ ពីគម្រោងជ្រើសរើសជាគម្រោងអាទិភាពក្នុងការផ្តល់ហិរញ្ញប្បទានសំរាប់ឆ្នាំ ២០២៤ដើម្បីឲ្យមន្ទីរពេទ្យនេះ អាចមានសមត្ថភាពកាន់តែប្រសើរ និងអាចឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងតំបន់កាន់តែពេញលេញ៕

អត្ថបទដែលជាប់ទាក់ទង