ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំនាញការាតេអន្តរជាតិ មកផ្ដល់បទពិសោធន៍ដល់កម្ពុជា

70

ភ្នំពេញ៖ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជានោះសហព័ន្ធរៀបចំសិក្ខាសាលាស្តីពីវគ្គអាជ្ញា
កណ្តាលចៅក្រមត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអាជ្ញាកណ្តាលចៅក្រម។

ថ្លែងបើកសិក្ខាសាលានៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជាមានប្រសាសន៍ថា សិក្ខាសាលានេះដំណើរការទៅបាន ក្រោមគម្រោងថវិកាគាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រោមការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។

សហព័ន្ធរៀបចំសិក្ខាសាលាស្តីពីវគ្គអាជ្ញាកណ្តាលចៅក្រមត្រៀមឆ្ពោះទៅរៀបចំធ្វើជា
ម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកអាជ្ញាកណ្តាលចៅក្រមដែលជាមនុស្សដ៏សំខាន់ក្នុងការថែរក្សាគោលការណ៍លេងដោយយុត្តិធម៌ បទបញ្ជាការប្រកួត និងរបៀបរបបនៃការវិនិច្ឆ័យ ដើម្បីជំរុញឲ្យការប្រកួតមួយ ប្រកបដោយស្តង់ដារសហព័ន្ធកីឡាការ៉ាតេពិភពលោក (WKF)។
វគ្គនេះ ទទួលបានការចែករំលែកពីគ្រូឧទ្ទេសជាច្រើនរូប ដូចជាលោក Mansour ដែលលោកនឹងធ្វើជាប្រធានអាជ្ញាកណ្តាល សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង និងគ្រូឧទ្ទេសជនជាតិម៉ាឡេស៊ីលោកChen Chee Hongអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេ
ពិភពលោក,អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេអាស៊ីនិងអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍។
ដោយសារគ្រូឧទ្ទេសសុទ្ធតែខ្លាំងៗហេតុនេះឯកឧត្តមអគ្គលេខាធិការជំរុញឲ្យសិក្ខា
កាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ទទួលយកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ឲ្យបានល្អប្រសើរ។ការចែករំលែកពីគ្រូកម្រិតអន្តរជាតិនាពេលនេះមិនមែនសំខាន់តែទៅលើមន្ត្រីអាជ្ញាកណ្តាល ចៅក្រមប៉ុណ្ណោះទេប៉ុន្តែវាមានសារសំខាន់ដូចគ្នាសម្រាប់កីឡាករ កីឡាការិនីទៀតផង។

ការក្តាប់បាននូវចំណេះដឹងពីច្បាប់បទបញ្ជាការប្រកួតបានច្បាស់លាស់គឺនឹងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ ក្នុងការប្រើប្រាស់បច្ចេកទេស។ ប្រសិនបើកីឡាករ កីឡាការិនីណាម្នាក់ ចេះមិនច្បាស់ពីក្បួនច្បាប់បច្ចេកទេសកីឡាការ៉ាតេមិនដឹងពីរបៀបរបបនៃការដាក់ពិន្ទុច្បាស់លាស់ទេនោះអត្តពលិករូបនោះមិនអាចបញ្ចេញជំនាញបច្ចេកទេសឲ្យទទួលបានពិន្ទុល្អបានទនោះឡើយ។
ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តដល់អាជ្ញាកណ្តាលចៅក្រមជាសិក្ខាកាមទាំងអស់ ត្រូវតែប្រឹងប្រែងក្រេបយកចំណេះដឹងពីគ្រូឧទ្ទេស ឲ្យបានច្បាស់លាស់។ ចំពោះគ្រូបង្វឹក គឺជាមនុស្សបង្គោលដ៏សំខាន់ក្នុងការចែកចាយបទបញ្ជាបច្ចេកទេសដ៏ជាក់លាក់ជូនដល់កីឡាករ កីឡាការិនីរបស់ខ្លួន ពីព្រោះគ្រូបង្វឹក គឺជាមនុស្សដែលចេះជាងកីឡាករ កីឡាការិនី ហើយគ្រូបង្វឹកគឺជាមនុស្សដែលពូកែជាងអាជ្ញាកណ្តាលដោយគ្រូបង្វឹកក្រៅពីការផ្ទេរចំណេះ
ដឹងដល់សិស្សគុនគឺជាអ្នកការពារនូវបទបញ្ជាការប្រកួតការដាក់ពិន្ទុសម្រាប់ការប្រកួតនីមួយៗ នៃសិស្សគុនរបស់ខ្លួន។

ឯកឧត្តមអគ្គលេខាធិការបានសំណូមពរដោយទទូចថាពេលនេះគឺជាពេលវេលាដ៏សំខាន់ក្នុងការសម្រួចគោលដៅឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ស៊ីហ្គេម២០២៣ហើយមន្ត្រីជំនាញទាំង
អស់ គប្បីឆ្លៀតតពេលទទួលយកចំណេះដឹងពីការអភិវឌ្ឍបច្ចេកទេសថ្មីៗរបស់ពិភពលោក ដើម្បីចូលរួមកាត់សេចក្តីក្នុងពេលស៊ីហ្គេម២០២៣ឲ្យទទួលបានជោគជ័យ។បទបញ្ជាការប្រកួតប្រភេទកីឡាការ៉ាតេ ត្រូវបានគោរពនៅលើពិភពលោក ដោយមានពុម្ព ស្តង់ដាគំរូតែមួយ ហើយភាពហ្មត់ចត់ច្បាស់របស់ប្រភេទកីឡាការ៉ាតេនេះហើយដែលធ្វើឲ្យជំនាញកីឡាមួយនេះមានដំណើរការអភិវឌ្ឍក្នុងពិភពលោក។
ឯកឧត្តម វ៉ាត់ ចំរើន ក៏ស្នើឲ្យសមាជិកគ្រួសារការ៉ាតេកម្ពុជាទាំងអស់ ចេះស្រឡាញ់គ្នា រួមគ្នាអភិវឌ្ឍប្រកបដោយសុខដុមរមនា ដើម្បីរួបរួមត្រៀមឆ្ពោះទៅទទួលជោគជ័យ នាស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នាឆ្នាំ២០២៣។
សិក្ខាកាមត្រូវត្រងត្រាប់យកជំនាញពីគ្រូឧទ្ទេសឲ្យបានល្អក្នុងវគ្គសិក្សានេះដោយមានគ្រូឧទ្ទេសជនជាតិម៉ាឡេស៊ីលោកChen Chee Hongគឺជាមនុស្សគន្លឹះដែលជាអ្នករៀបចំការប្រ
កួតនានា លក្ខណៈអន្តរជាតិនានាទាំងថ្នាក់តំបន់ដល់កម្រិតពិភពលោកពីព្រោះការធ្វើម្ចាស់ផ្ទះ គឺយើងអញ្ជើញសហព័ន្ធជំនាញអន្តរជាតិមកជួយរៀបចំដើម្បីថែរក្សាគោលការណ៍លេងដោយយុត្តិធម៌ ជាអ្នកការពារម្ចាស់ផ្ទះ និងជាអ្នកផ្តល់ទំនុកចិត្តខ្ពស់ដល់ម្ចាស់ផ្ទះ។

គ្រូឧទ្ទេសជនជាតិគុយវ៉ែត លោក Mansour បានបង្ហាញឆន្ទៈដ៏មោះមុតរបស់លោក ក្នុងការចែករំលែកចំណេះដឹងកីឡាការ៉ាតេជូនដល់សិក្ខាកាមឲ្យកាន់តែល្អប្រសើរក្នុងកិច្ចការវិនិច្ឆ័យ។ លោកនឹងចែករំលែកពីចំណេះដឹង និងការអភិវឌ្ឍការ៉ាតេកម្រិតខ្ពស់របស់ពិភពលោក មកបង្ហាញជូនដល់សិក្ខាកាម ដើម្បីជាក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ផង និងការស្វែងរកមេដាយជូនជាតិ ក្នុងពេលស៊ីហ្គេម ២០២៣ផង។

គ្រូឧទ្ទេសជនជាតិម៉ាឡេស៊ី លោក Chen Chee Hong បានស្នើសុំឲ្យសិក្ខាកាមកម្ពុជាទាំងអស់ត្រូវស្វាហាប់ក្នុងការក្រេបយកចំណេះដឹងដែលគ្រូឧទ្ទេសអន្តរជាតិនាំយកមកដល់ផ្ទះនាពេលនេះដោយលោកមានប្រសាសន៍ថាម្នាក់ៗមានការមមាញឹកការងារទាំងអស់គ្នា ហើយខ្ញុំសូមឲ្យប្រភេទកីឡាការ៉ាតេកម្ពុជា ត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង