ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលីប្រគល់វ៉ាក់សាំង សម្រាប់កុមារ Pfizer COVID-១៩ ដល់កុមារអាយុ ៥-១១ ឆ្នាំដល់កម្ពុជា

118

ភ្នំពេញ៖ ថ្ងៃនេះ ប្រទេសអូស្ត្រាលីបានប្រគល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer-BioNTech សម្រាប់កុមារអាយុ ៥ឆ្នាំដល់ ១១ឆ្នាំ ចំនួន ២៨៣ ២០០ដូស ដល់ប្រទេសកម្ពុជា។ ជំនួយថ្ងៃនេះគឺបន្ថែមទៅលើជំនួយវ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech ចំនួន ៤៨២ ០០០ ដូស ដែលបានប្រគល់កាលពីខែមុន ។

វ៉ាក់សាំងដែលផ្តល់តាមរយៈភាពជាដៃគូជាសកលរបស់យើងជាមួយអង្គការ UNICEF Cambodia បន្ថែមការគាំទ្រយ៉ាងសំខាន់ របស់ប្រទេសអូស្ត្រាលីចំពោះប្រទេសកម្ពុជា ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ ហើយនេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ស្របពេលដែលយើងកំពុងប្រារព្ធខួបទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលី បានប្រគល់វ៉ាក់សាំងជូន លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ យើងជំរុញលើកទឹកចិត្តដល់មាតាបិតា ដើម្បីធានាថាការចាក់វ៉ាក់សាំងសម្រាប់កូនៗរបស់ពួកគេ ត្រឹមត្រូវទាន់ពេលវេលា។ ការចាក់វ៉ាក់សាំងត្រឹមត្រូវ នឹងជួយការពារពួកគេ និងសហគមន៍ពីជំងឺកូវីដ-១៩។

អូស្ត្រាលីនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជាក្នុងនាមជាមិត្តដ៏យូរអង្វែង និងជាដៃគូក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩។

អត្ថបទដែលជាប់ទាក់ទង