ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​កើន​ដល់​ជាង​ ១៨០​នាក់​ ​នៅ​ភាគ​កណ្តាល​ និង​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

114

បរទេស ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​តា​លី​បង់​បាន​និយាយ​ថា​ ក្នុង​ខែ​នេះ​គ្រោះ​ទឹកជំនន់​បាន​ សម្លាប់​មនុស្ស​ជាង​ ១៨០​នាក់​ និង​អំពាវនាវ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​។​

​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មីៗ​នេះ​ទឹកជំនន់​បាន​បំផ្លិចបំផ្លាញ​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​កណ្តាល​ និង​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ បណ្តាល​ឲ្យ​លំនៅ​ដ្ឋា​ន​រាប់​ពាន់​ខ្នង​បាន​ដួល​រលំ​ ស្ថានភាព​សេដ្ឋកិច្ច​ និង​ជីវភាព​ប្រជាជន​កាន់តែ​ដុនដាប​។​
​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​ លោក​ Zabihullah​ Mujahid​ បាន​និយាយ​ថា​ “​ក្រុម​ឥ​ស្លា​ម​អេ​មី​រ៉ា​តនៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​តែ​ម្នាក់ឯង​ មិន​អាច​គ្រប់គ្រង​គ្រោះ​ទឹកជំនន់​បាន​ទេ​ យើង​អំពាវនាវ​ឲ្យ​ពិភពលោក​ អង្គការ​អន្តរជាតិ​ និង​ប្រទេស​កាន់សាសនា​ឥ​ស្លា​ម​ដទៃ​ទៀត​ផ្តល់​ជំនួយ​។​”​

​លោក​ Mujahid​ បាន​និយាយ​ថា​ ក្នុង​ខែ​នេះ​ មនុស្ស​ចំនួន​១៨២​នាក់​ ត្រូវ​បាន​សម្លាប់​ដោយ​គ្រោះ​ទឹកជំនន់​ និង​មនុស្ស​ចំនួន​ ២៥០​នាក់​ ផ្សេង​ទៀត​រង​របួស​។​ លំនៅ​ដ្ឋា​ន​ប្រហែល​ចំនួន​ ៣១០០​ ខ្នង​ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ និង​សត្វពាហនៈ​រាប់​ពាន់​ក្បាល​ត្រូវ​បាន​សម្លាប់​។​

​ក្នុងឆ្នាំនេះ​ អា​ហ្វ​ហ្គា​នី​ស្ថាន​បំផ្លិចបំផ្លាញ​ដោយ​គ្រោះ​ធម្មជាតិ​ ដែល​កាលពី​ខែមិថុនា​ មាន​គ្រោះ​រាំង​ស្ងួត​ និង​រញ្ជួយ​ដី​បាន​សម្លាប់​មនុស្ស​ប្រមាណ​ ១០០០​នាក់​។​ ប្រទេស​នេះ​ត្រូវ​បាន​កាត់​ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​ផ្នែក​ធំ​
​បន្ទាប់​ពី​ក្រុម​តា​លី​បង់​ចូល​កាន់​អំណាច​កាលពី​ឆ្នាំ​មុន​។​

អត្ថបទដែលជាប់ទាក់ទង