ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហែម គីរី៖ នេះជាជំហានវិជ្ជមាន មួយសហព័ន្ធក្នុងការស្វែង មេដាយការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣

64

ភ្នំពេញ៖ក្រោយពីបញ្ចប់បេសកកម្មរយៈពេល៥ថ្ងៃនៅខេត្តភូកេត ប្រទេសថៃ ក្រុមគណៈប្រតិភូកីឡាហែលទឹករួមមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៨នាក់ចូលរូមការប្រកួតកីឡាហែលទឹកបន្ទុយត្រី Finswimming’s World Cup Round Swimming Pool 2022 បានវិលត្រឡប់មកដល់ប្រទេសជាតិវិញហើយ ថែមទំាងយកមេដាយមាសចំនួន ៣គ្រឿង និងសំរិទ្ធ១គ្រឿងត្រឡប់មកវិញ។

អគ្គលេខាធិការ និងប្រធានប្រតិភូនៃសហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែម គីរី បានមានប្រសាសន៍ថា ក្រោយពីទទួលលទ្ធផល SEA GAMES នេះជាជំហានទី២ ដែលពេលនេះយើងដឹងថាជាឈានជំហានដ៏អស្ចារ្យនិងជាកម្លាំងចិត្តយ៉ាងខ្លាំងសម្រាប់កីឡាករ-កីឡាការិនី ជាពិសេសគ្រូបង្វឹករបស់សហព័ន្ធខ្មែរទំាងមូលក្នុងការស្វែងលទ្ធផលថ្មី។
នេះជាជំហានទី២របស់សហព័ន្ធជាពិសេសប្រភេទកីឡាហែលទឹកជើងទា“Fin
swimming” ចេញទៅប្រកួតដោយការអនុញ្ញាតពីCAMSOC សហព័ន្ធ និងក្រសួង អប់រំ យុវជន និងកីឡាដូច្នេះយើងមានឳកាសចូលរួមការប្រកួតដ៏កម្រិតធំមួយនេះហើយជាលើកដំបូង
ហើយ។
លោកអគ្គលេខាធិការបានបន្តថាយើងមិននឹងស្មានសោះថាយើងដណ្តើមបានមេដាយមាស៣គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿងតាមពិតយើងចូលរួមការប្រកួតមួយនេះដើម្បីវាស់ស្ទង់ និងធ្វើតេស្តិ៍សមត្ថភាពបច្ចេកទេសកីឡាករឮកីឡាការិនីវិញ្ញាសាហែលទឹកជើងទាក្រោយពីការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម។
អ្វីដែលជាក់ស្តែងកីឡាការិនីកាំងមុយនីនធ្វើបានយ៉ាងល្អយើងទំាងអស់ពិតជាមានការរំភើបសម្រាប់សមត្ថភាពកីឡាការិនីជាមួយជើងខ្លាំងមកពីប្រទេសជាច្រើនទៀត។
លោកបានបន្ថែមថានេះជាជំហានដ៏ធំសហព័ន្ធគិតថាវាជាកត្តាវិជ្ជមានមួយសហព័ន្ធក្នុងការស្វែងមេដាយសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះ ដោយសារសមត្ថភាពកីឡាករ-កីឡាការិនីហែលទឹកជើងទាប្រហាក់ប្រហែលនឹងប្រទេសជាច្រើនទៀត។
ព្រឹត្តិការណ៍ខាងលើនេះសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៨នាក់រួមមានរួមមានលោក ហែម គីរី ប្រតិភូ លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរតក កីឡាករ លឹម កែវឧត្តម កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និង កីឡាករ លឹម សុខវឌ្ឍន៍នន្ទ៕

អត្ថបទដែលជាប់ទាក់ទង