លោកអភិបាលខណ្ឌ៧មករាថេង សុថុល ឆ្លៀតពេលដ៏មមាញឹក ចុះហត្ថលេខារាល់ឯកសារជូនប្រជាពលរដ្ឋ
ភ្នំពេញ៖នៅសាលាខណ្ឌ៧មករានៃរាជធានីភ្នំពេញនាថ្ងៃទី៥ខែតុលា ឆ្នាំ២០២២ នេះលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដោយបានចុះមកពិនិត្យសកម្មភាពការងារមន្រ្តីក្រោមឱវាទនៅការិយាល័យច្រកចេញចូលតែមួយ និង បានចុះហត្ថលេខាដោយផ្ទាល់ដៃលើឯកសារនីត្យានុកូលកម្មជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទោះបីលោកអភិបាលខណ្ឌមានការមមារញឹករាល់ការងារផ្សេងៗយ៉ាងណាក្តី ក៏លោកអភិបាលខណ្ឌ៧មករានៅតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានមកស្នើសុំសេវា នៅការិយាល័យច្រកចេញ.ចូលតែមួយនៃរដ្ឋបាលខណ្ឌ៧មករា អោយបានឆាប់រហ័សទាន់ចិត្ត ទាន់ពេលវេលា និង មានតម្លាភាពផងដែរ។
ចំពោះសកម្មភាពការងារទាំងអស់នៅរដ្ឋបាលខណ្ឌ៧មករានាសព្វថ្ងៃនេះគឺលោកអភិបាលខណ្ឌ៧មករាថេង សុថុល គាត់មានទឹកចិត្តសប្បាយរីករាយក្នុងការបម្រើដល់បងប្អូនប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ក្នុងនាមជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋហើយសកម្មភាពការងារនេះគឺលោកថេង សុថុល អភិបាលខណ្ឌបានបំពេញជូនដល់បងប្អូនប្រជាពលរដ្ឋតាំងតែពីគាត់នៅជាអតីតអភិបាលខណ្ឌចំការមនមកម៉្លេះពោលគឺអ្នកសកម្មការងារទោះបីទៅដល់ទីកន្លែងណានៅតែមានឆន្ទៈដោយសកម្មក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋដោយឥតល័ក្ខខ័ន្ធអោយស្របតាមទ្រឹស្ដីមួយលើកឡើងថាយើងជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋគឺមិនមែនជាថៅកែឬចៅហ្វាយពួកគាត់នោះទេ៕