ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឡុង ឌីម៉ង់ ៖បើកកិច្ចប្រជុំស្តីពីការរៀងចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តព្រះសីហនុ

101

 

ព្រះសីហនុ៖ នៅរសៀលថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្តអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងកែសម្រួលសេចក្តីណែនាំ ស្តីពីការរៀងចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

លោក ឡុង ឌីម៉ង់ មានប្រសាសន៍បើកកិច្ចប្រជុំ តាងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត គណៈ
កម្មាធិការសម្រសម្រួលបច្ចេកទេសខេត្ត សេចក្តីព្រាង សេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)របស់រដ្ឋបាលខេត្ត ការពិភាក្សាពិតជាមានសារៈសំខាន់
របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ក្នុងគោលបំណងសម្រេចឱ្យបាននូវសេចក្តី
ណែនាំស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តនិងគម្រោងសកម្មភាពវិ
និយោគអភិវឌ្ឍរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៣ មានដូចជា ទី១. ក្របខ័ណ្ឌគោលនយោបាយ
ច្បាប់ និងលិខិតបទដ្ឋានកិតិ្តយុត្ត ត្រូវបានរៀបចំឡើងដោយផ្អែកលើឧបករណ៍ជាមូលដ្ឋាន យុទ្ធសាស្ត្រ
ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០១៩-២០២៣)
ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យប្រកាសអន្តរក្រសួងគោល
ការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍ៥ឆ្នាំរបស់ក្រុមប្រឹក្សាខេត្ត
ឯកសារស្ថានភាពខេត្តព្រះសីហនុឆ្នាំ២០២១ ផែនការគ្រប់គ្រងចំណូលចំណាយថវិការរបស់
រដ្ឋបាលខេត្តឆ្នាំ២០២២ និងលិខិតបទដ្ឋានកិត្តិយុត្តនានាជាមូលដ្ឋាន។

លោក អភិបាលរងខេត្តបានបន្តថា កម្មវិធីវិនិយោគបីឆ្នាំរំកិលមានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបំប្លែងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍ ផែនការអភិវឌ្ឍខេត្តឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តព្រះសីហនុ សម្រាប់បីឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ កម្មវិធីវិនិយោគ ជាឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព ឬសេវាអាទិភាពនានារបស់ខេត្ត ដល់ដៃគូពាក់ព័ន្ធទាំងទីភ្នាក់ងាររដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ចានទៅតាមជំហាននីមួយៗ
ដែលបានអនុវត្តកន្លងមកទាមទារឱ្យមានការចូលរួមពិនិត្យ ពិភាក្សា និងកែសម្រួលក្នុងកិច្ច
ប្រជុំក្រុមការងារស្របតាមក្របខ័ណ្ឌពេលវេលា។ ឈរលើក្របខ័ណ្ឌទស្សនៈរួម ដែលកំណត់អំពីតួនាទីមិនអាចខ្វះបាននៃការវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងបង្កើតធាតុចូល និងអាចធានាបានថា ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រួមចំណែកកំណើនសេដ្ឋកិច្ចទូទាំងខេត្ត ក៏ដូចជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់ប្រែក្លាយ
គោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាខេត្ត៕

អត្ថបទដែលជាប់ទាក់ទង