ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងវេទិការសាធារណៈ ប្រជាពលរដ្ឋស្នើ សុំអាជ្ញាធរខេត្ដព្រៃវែង ឲ្យជួយជីកប្រឡាយមេ១ខ្សែ ដើម្បីរំដោះទឹកជំនន់ នៅមូលដ្ឋាន

993

 

ព្រៃវែង៖ លោកអុីវ លាង បានជួបសំ ណេះ សំណាលជាមួយប្រជាពលរដ្ឋ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកវេទិកាសាធារណៈ នៅភូមិប្រស្រែ ដើម្បីទទួលសំណើបញ្ហាប្រឈម និងសំណូមរព រនានា របស់បងប្អូនពលរដ្ឋ នៅមូលដ្ឋាន មុននិងឈានទៅអភិវឌ្ឍន៏ ឲ្យចំគោលដៅដែលបងប្អូនចង់បាន ។
លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការ ងាររាជរដ្ឋាភិបាល ចុះជួយស្រុកបាភ្នំ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានដឹកនាំវេទិកាសាធារណៈជាមួយប្រជាជននៅភូមិប្រស្រែ ក្នុងគោលបំណង ដើម្បីជួបសំណេះសំណាលសុខទុក្ខ ស្វែងយល់បញ្ហាប្រឈម និងសំណូមរពរតំណាង ប្រជាពលរដ្ឋម្នាក់ បានឡើងសំដែងក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានក្រុមការងារ និងក្រុមការងារដែលបានកាយប្រឡាយបើកមុខទឹក ពេលនេះលែងមានទឹកលិចទៀតហើយ។ អង្គវេទិកាបានសំណូមរជារួមស្នើសុំជីកបន្តប្រឡាយមួយខ្សែទៀត ដើម្បីរំដោះទឹក។
លោក អ៉ីវ លាង បានទទួលយកសំណូមពរ និងដោះស្រាយភ្លាមៗតាមសំណើរសុំនេះតែម្តង តែទន្ទឹមនឹងនេះ
លោក បានសំណូមពរដល់បងប្អូនសូមចូលរួមទាំងអស់ក្នុងការអភិវឌ្ឍន៍របស់ភូមិ-ឃុំ ដោយមានការយោគយល់ ចេះសម្បទានឲ្យគ្នាទៅវិញ ខាតបង់តិចតួច អាចលះបង់បានលះបង់ទៅ ដើម្បីបានក្តីសុខរួម ចង់ឈ្នះគ្នា គឺឈ្នះដើម្បីបានក្តីសុខទាំងអស់គ្នាក្នុងមូលដ្ឋាន មិនមែនឈ្នះដើម្បីខាតបង់ទាំងអស់គ្នានោះ។ឯកឧត្តមបានស្នើដល់អាជ្ញាធរពាក់ព័ន្ធណែនាំ ផ្សព្វផ្សាយ ដល់បងប្អូនអំពីការសាងសង់ផ្ទះឬរបង កុំឲ្យរំលោភឬអចេតនាមកដីសាធារណៈ ដើម្បីទប់ស្កាត់ជាមុន ចៀសវាងខាតបង់ប្រយោជន៍បងប្អូន។
លោក អ៉ីវ លាង បានបញ្ចាក់ថាប្រជាពលរដ្ឋចូលរួម រាល់ការដោះស្រាយត្រូវទទួលបានឈ្នះឈ្នះ ទាំងអស់គ្នា ដោយក្តីសប្បាយពេញចិត្តទាំងអស់គ្នា ចេះអធ្យាស្រ័យ និងចេះយោគយល់គ្នា ដើម្បីក្តីសុខសប្បាយទាំងអស់គ្នានៅមូលដ្ឋាន ដោយសារអាជ្ញាធរជាខ្ញុំបម្រើប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនោះ លោក អនុរដ្ឋលេខាធិការបានជំរុញដល់ប្រជាពលរដ្ឋឱ្តមានការប្រុងប្រយ័ត្នខ្ពស់ ដោយរដូវនេះជារដូវភ្លៀង កម្ពុជាកំពុងរងឥទ្ធិពលនៅឡើយ នៅបន្តមានភ្លៀងធ្លាក់ សូមបងប្អូនយកចិត្តទុកដាក់ចំពោះកូនក្មេងៗតូច ចៀសឲ្យឆ្ងាយពីទឹក ដើមឈើរលំ និងថែទាំចំពោះសុខភាពឲ្យបានល្អ ហើយឯកឧត្តម បានណែនាំបងប្អូនរៀបចំត្រៀមធ្វើស្រូវប្រាំង និងប្រកបមុខរបរផ្សេងៗដើម្បីបានជាចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារបន្ទាប់ពីចប់រដូវវស្សានេះ។
បន្ថែមពីនេះ លោកក៏បានលើកឡើងពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទិសដៅអភិវឌ្ឍន៍ក្នុងមូលដ្ឋានរួមនឹងការងារបច្ចុប្បន្ន ដូចជាការកសាងជួសជុលផ្លូវលំ កែប្រព័ន្ធហេដ្ឋាចរនាសម័ន្ធនានា នៅក្នុងមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា៖ វេទិកាសាធារណៈព្រឹកនេះ ធ្វើនៅក្នុងភូមិប្រស្រែ និងមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារឃុំ ប្រធានក្រុមការងារចុះជួយភូមិ សមាជិក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធាន សមាជិកភូមិ និងអ្នកពាក់ព័ន្ធមួយចំនួន៕. សំរិត

អត្ថបទដែលជាប់ទាក់ទង