ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ដាក់បទបញ្ជា ឲ្យមន្ត្រីពាក់ព័ន្ធចុះវាយតម្លៃផលដំណាំ និងស្រូវដែល លិចលង់ ដើម្បីបញ្ចេញគ្រាប់ពូជឲ្យទាន់ពេល ជូនពលរដ្ឋ

111

 

ភ្នំពេញ ៖ សារសំឡេងពិសេស សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជានាយប់ថ្ងៃទី០៨ ខែតុលា ២០២២នេះពាក់ព័ន្ធ នឹងស្ថានភាព នៃ ជំនន់ទឹកភ្លៀង ដែលជន់លិចនៅតាម បណ្ដាខេត្ត មួយ ចំនួន និងបញ្ជាឲ្យ មន្ត្រី ពាក់ព័ន្ធចុះវាយតម្លៃផលដំណាំដែលខូចខាត ដើម្បីរាជរដ្ឋាភិបាលបញ្ចេញពូជស្រូវឲ្យទាន់ពេលវេលា។
នាយករដ្ឋមន្ត្រី នៃកម្ពុជាបានផ្ញើសារ ជូន ជនរួមជាតិ អំពីស្ថានភាព នៃ ទឹកជំនន់ នៅ ក្នុង ប្រទេសកម្ពុជា ដែលធ្វើ ឱ្យ ប៉ះពាល់ ធ្ងន់ធ្ងរដល់ វិស័យកសិកម្មដែល សរុប មាន២២ ខេត្ត និងចំនួន ១៦ ស្រុក ដែល បាន លិចលង់ ។ ក្នុងនោះបង្ក ឲ្យ មានការ ប៉ះពាល់ និងមាន ស្លាប់ ចំនួន ៤ នាក់ ហើយ ក្រៅពីនោះក៏ មានការ ជម្លៀស ប្រជាជន ទៅ ទីទួល សុវត្ថិភាព ។

សម្តេច តេជោបាន បញ្ជាក់ បន្ថែម ទៀត ថា ក្រៅពី ការ ខូចខាត លិច ផ្លូវ ខូច ផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធ នានា ក៏ ដូច ជា ការ ប៉ះពាល់ ការ សិក្សា របស់ សិស្ស ។
សម្តេចបានបញ្ជាកថា ដោយទទួល បានរបាយការណ៍ពីលោក គន់ គី ម ស្រូវ ខូចខាត ចំនួន ១៥១៤១២ ហិចតា ( ស្រូវ លិច)ដំណាំរួម ផ្សំទឹកលិច ចំនួន ៤១០២៤ហិចតា ។ ឥឡូវនេះទឹក នៅ កន្លែង មួយ ចំនួនបានស្រក នៅ កន្លែងខ្លះក៏ ឡើងនិងមានសភាពការមួយ ចំនួន មាន ទឹកភ្លៀង បន្ត ទៀត ប៉ុន្តែ តាម ការ ជាក់ស្តែងនោះ កន្លែង ខ្លះ ក៏ ឡើង និង មាន កន្លែងខ្លះ ស្រក ។អ្វីជា កង្វល់ នៅ គឺនៅពាក់ព័ន្ធការ ខ្វះ ពូជស្រូវ ឬ ពូជ ដំណាំដែលទាមទារ ឲ្យ ថ្នាក់ ជាតិ ត្រូវ អន្តរាគមន៍ បន្ទាន់ ។

សម្តេច តេជោ សុំ ដាក់ បទបញ្ជា ទៅ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនី រ័ ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ស្តីទី ក្រសួងកសិកម្ម រុក្ខា ប្រ ម៉ា ញ់ និង នេសាទ ចាត់ មន្ត្រី ជំនាញ របស់ ក្រសួង ចុះ ធ្វើការ ជាមួយនឹង ខេត្តក៏ ដូច ជា គណៈកម្មាធិ ការ គ្រប់គ្រង គ្រោះ មហន្តរាយ ដើម្បី វាយតម្លៃ ឲ្យ បាន ឆាប់ បំផុត តាម ដែល អាច ធ្វើ ទៅ បាន អំពី ការ ខូចខាត ទាក់ទង ជាមួយនឹង ដំណាំ ស្រូវ ក៏ ដូច ជា ដំណាំ ផ្សេង ទៀត ដើម្បី រាជរដ្ឋាភិបាល អាច បញ្ចេញ យ៉ាង លឿន ទៅ កាន់ គោលដៅ នៃ ស្រូវ ដែល ត្រូវ ខូចខាត ដើម្បី ឲ្យ ប្រជាពលរដ្ឋ របស់ យើង បាន បង្កបង្កើន ផល ឡើង វិញ ។

ជាការអន្តរាគមន៍ ឡើង វិញ ដើម្បី ដោះស្រាយ បញ្ហា នៅ ចុងរដូវ របស់ យើង ទឹក មិន ទាន់ អស់ នៅឡើយ ទេ កន្លែង ខ្លះ នៅ មាន លទ្ធភាព ដែល អាច ធ្វើ ទៅ បាន ហើយ កន្លែង ខ្លះ ដែល មិន អាច ធ្វើ ទៅ បាន ក៏ អាច ជំនួស ទៅ ដោយ ពូជ មួយ ចំនួន ដែល រាជរដ្ឋា ភិបាល បាន បម្រុង ទុក ។
សម្តេច អំពាវនាវ ឲ្យ មាន កិច្ចសហការ ជា បន្ទាន់ រវាង ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ អាជ្ញាធរ ថ្នាក់ ក្រោម ជាតិ ក៏ ដូច ជា គណៈកម្មាធិការ ជាតិ គ្រប់ គ្រង់ គ្រោះ មហន្តរាយ រួម គ្នា វាយតម្លៃ ផង និង ត្រៀម បម្រុង ដើម្បី ដឹក ចេញ នៅ ពូជស្រូវ និង ពូជ ដំណាំ ទៅ កាន់ គោលដៅ ផង ។ នេះ ជា កិច្ចការ បន្ទាន់ ដែល ត្រូវធ្វើ ព្រោះថា កុំបណ្តែតប ណ្តោយ ឲ្យ ទឹក ស្រក ហួសហើយ យើង គ្មាន ប្រភព ទឹក ដើម្បី នឹង បង្កបង្កើន ផល បន្ថែម ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង