ក្រុមប្រឆាំងផ្កាប់មុខ ឲ្យមានចំណេះដឹង ដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយ សូមអស់លោកបើកមើលមាត្រាទី២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីព្រះមហាក្សត្រ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៩ខែតុលាឆ្នាំ២០២២នេះ បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការថា “ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខ ឲ្យមានចំណេះដឹង ដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយ។ សូមអស់លោកបើកមើលមាត្រាទី២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីព្រះមហាក្សត្រ”។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា បន្ទាប់ទៅសូមអានមាត្រាទី២០ ជំពូកទី៣ នៃច្បាប់ ស្តីពីការរៀបចំនិងការប្រព្រិត្តទៅនៃគណៈរដ្ឋមន្ត្រី។
ដោយសារតែខ្វះការចេះដឹង ទើបបានតែចេះតែជាប់គុក និងរត់ចោលស្រុក ហើយមកចោទគេថាផ្តាច់ការ។ គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក។ នេះជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមល្ងង់៕