វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងមានវត្តមានកូនរាហ៊ូមាស
ភ្នំពេញ៖កូនរាហ៊ូមាសឈុតសេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងត្រូវបានអ្នកនិយាមប្រដាល់ដាក់នូវការជឿជាក់ថាសម្រាប់វគ្គពាក់កណ្ដាលផ្ដាចព្រ័ត្រនៃ
ខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀ បាញ់នឹងមានវត្តមានកីឡាកររូបនេះមិនខានឡើយ។
កើតក្នុងឈាមជ័រអ្នកប្រដាល់គេជាបុត្រាតែម្នាក់គត់ដែលដើរតាមគន្លងឧ៍ពុកដែលជា
ជាអ្នកប្រដាល់ជើងចាស់មួយរូបដែរនោះ ។
លោកឈុត សេរីដែលជាឧ៍ពុកអតីតកាលរបស់គាត់ជាអ្នកប្រដាល់ក្នុងក្លិបរាហ៊ូកីឡា
ហើយសព្វថ្ងៃនេះលោកបានក្លាយជាម្ចាស់ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងនេះព្រមទាំងធ្វើឲ្យក្លិប
នេះមានឈ្មោះបោះសម្លេងជាងគេក្នុងខេត្តបាត់ដំបង ។
លោកឈុត សេរីវ៉ៃតាំងពីជំនាន់លោកអេ ភូថងមកម្ល៉េះដែលកាលនោះក្នុងប្រភេទ
ទម្ងន់៦០គីឡូក្រាម បន្ទាប់មកទម្ងន់៦៣,៥០គីឡូក្រាមលោកចាញ់តែអ្នកប្រដាល់អេ ភូថង
ម្នាក់ប៉ុណ្ណោះ ។ក្នុងការប្រកួតជើងឯកជាតិ ឬ ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗប្រសិនបើមានវត្តមាន
អេ ភូថងលោកតែងតែទទួលបានចំណាត់ថ្នាក់លេខ២ ។
សម្រាប់ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀ បាញ់គឺជាការប្រ
កួតមួយសម្រាប់ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ម្ចាស់ជើងឯកនៃព្រឹត្តិកាណ៍នេះបានទទួលរង្វាន់ជាវីឡាភ្លោះដែលគេអាចលក់ទាំងអស់ ឬលក់មួយចំហៀងក៏បាន
ព្រោះម្ចាស់ឧបត្ថម្ភបានបញ្ជាក់ហើយថាវាជាកម្មសិទ្ធរបស់ម្ចាស់ជើងឯក ។
សម្រាប់ច៉ាន់ថងក្នុងព្រឹត្តិការណ៍នេះ២ប្រកួតរបស់គេឈ្នះទាំង២ប្រកួតដែលក្នុងនោះ
វាយគូប្រកួតឲ្យសន្លប់ទឹកទី១មួយប្រកួតនិងឈ្នះពិន្ទុដាច់មួយប្រកួតដោយចៅក្រមទាំង៥សុទ្ធតែសម្រេចឲ្យគេឈ្នះគ្រប់ៗគ្នា ។
គូប្រកួតក្នុងពូលដែលគេចាត់ទុកជាឧបសគ្គនោះគឺវ៉ាន់វឿនដែលជាអតីតម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម។តែពេលនេះវ៉ាន់វឿនចាញ់គេដាច់ទៅហៅហើយនោះកង្វល់នានាសម្រាប់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺលែងមានទៅហើយ ។ក្នុងពូលគេនៅសល់មួយប្រគឺប្រកួតជាមួយអ្នកប្រដាល់ជើងចាស់សៀវ ង៉ុយក្លិបអភិវឌ្ឍន៍ប្រដាល់គុនខ្មែររ៉ុងរឿងដែល២ប្រកួតចាញ់
ទាំង២ប្រកួតហើយការប្រកួតចុងក្រោយរបស់គេទោះបីចាញ់ឬឈ្នះវាគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ៕