ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកមេភូមិម្នាក់ នាំស្រីស្នេហ៍ឡើងឋានសួគ៌ ទទួលមរណភាពហើយ

147

ខេត្តព្រៃវែង ៖ លោកមេភូមិម្នាក់ បាននាំស្រីស្នេហ៍មកឡើងឋានសួហ៍ក្នុងផ្ទះសំណាក់ ស្រាប់តែគាំងសន្លប់នៅលើគ្រែ កាលពី ថ្ងៃទី៨ តុលា ឆ្នំា២០២២នេះ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ លី វៃយ៍ សិន ស្ថិតក្នុងភូមិ1 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង មកដល់ថ្ងៃទី 11 នេះទទួលមរណភាពហើយនៅមន្ទីរពេទ្យ។។

លោកមេភូមិមួយរូបនេះ ឈ្មោះ អ៊ុន ប្រុស ភេទប្រុស អាយុ៦១ឆ្នាំ ជាមេភូមិ នៅភូមិក្រាំងក្អុក ឃុំកំពង៉សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ចំណែកស្ត្រីជាដៃគូរ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ នៅពេលកើតហេតុភ្លាម ស្ត្រីរូបនោះបានរត់គេចខ្លួនទៅបាត់ គេគ្រាន់តែដឹងថា ស្ត្រីរូបនោះមានអាយុប្រហែល45ឆ្នាំ។

បើតាមការអះអាងរបស់ម្ចាស់ផ្ទះសំណាក់ លី វៃយ៍ សិន ឈ្មោះ លី ហួលី បានអោយដឹងថា លោកមេភូមិនិងស្ត្រីជាដៃគូរ បានជិះម៉ូតូឌុបគ្នាមកចូលផ្ទះសំណាក់ នៅវេលាម៉ោងជិត3រសៀល លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញខាងនារី ដើរចេញទៅវិញតែម្នាក់ឯង ដោយមិនឃើញលោកមេភូមិចេញទៅជាមួយគ្នានោះទេ ។ ដោយមានការសង្ស័យ ម្ចាស់ផ្ទះសំណាក់ក៏យកសោរបន្ទប់ចាក់ចូលមើល ស្រាប់តែឃើញលោកមេភូមិ ដេកសន្លប់ស្តូកស្តឹងនៅលើគ្រែបាត់ទៅហើយ ទើបមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា លោកមេភូមិមកសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ហើយរហូតមកដល់រសៀលថ្ងៃទី 11 នេះបានទទួលមរណៈភាពហើយ៕

 

អត្ថបទដែលជាប់ទាក់ទង