អភិបាលខណ្ឌកំបូលចុះពិនិត្យដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋសុំបេីកផ្លូវចូលទៅកាន់ដីមួយកន្លែងក្នុងភូមិត្រពាំងគល់
ភ្នំពេញ៖នៅល្ងាចថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំលោកអភិបាលរងខណ្ឌ និងមន្រ្តីជំនាញពាក់ព័ន្ធខណ្ឌ និងសង្កាត់ ចុះពិនិត្យដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការស្នេីសុំបេីកផ្លូវចូលទៅកាន់ដី មួយកន្លែងស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។
ជាលទ្ធផលប្រជាពលរដ្ឋបានសាទរ និងព្រមទទួលយកនូវ យន្តការដោះស្រាយ ដែលបានលើកឡើងដោយលោកអភិបាលខណ្ឌ។
លោកអភិបាលខណ្ឌក៏ឆ្លៀតសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប្រកបមុខរបរនៅអមសងខាងផ្លូវផងដែរ៕