ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខេត្តកណ្ដាល​ ចុះជួយសង្គ្រោះ ករណីលិចទូកដរទទឹង នៅស្រុកលើកដែក ជួយសង្គ្រោះ សិស្សសាលា បានចំនួន ០៤ នាក់

49

កណ្តាល៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២២ៈ៣០នាទី​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងជួយសង្គ្រោះករណីលិចទូកដរទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោង១៩”០០នាទី​ ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។​

ករណីខាងលើនេះបណ្ដាលឱ្យលិចទូកដរទទឹង បាត់ខ្លួនសិស្សសាលា ប្រហែល ១៤ ទៅ ១៥ នាក់ ដែលមានទីលំនៅកន្លែង ភូមិ ឃុំកើតហេតុខាងលើ ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកលើដែក យើងបានចុះសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ប្រជាការពារ និង ប្រជាពលរដ្ឋ ចុះស្វែងរក និង ជួយសង្គ្រោះ សិស្សសាលា បានចំនួន ០៤ នាក់ ស្រី០១នាក់ ហើយបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសាមុយ នៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ពេលទៅដល់មន្ទីរពេទ្យបានស្លាប់ចំនួន ០២នាក់ស្រី០នាក់ ដោយមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ ។

ករណីនេះបណ្ដាលមកពី ម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ។

បច្ចុប្បន្ន កម្លាំងយើង កំពុងតែបន្ត ស្វែងរក ដោយប្រើប្រាស់មធ្យោបាយទូកចំនួន ០៥ គ្រឿង។

អត្ថបទដែលជាប់ទាក់ទង