ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាជាតិលើកទី៣៖ មាន៣៨ប្រភេទកីឡា និងប៉ារ៉ាឡាំពិក៧ប្រភេទកីឡា

71

ភ្នំពេញ៖កីឡាចំនួន៣៨ប្រភេទនិងកីឡាប៉ារ៉ាឡាំពិកចំនួន៧ប្រភេទត្រូវបានក្រសួងអប់រំយុវជននិងកីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងសហព័ន្ធជាតិចំនួន៣៨បានឯកភាពគ្នាជូនដំណឹងដល់សាធារណជននិងអ្នកស្នេហាវិស័យកីឡាទាំងអស់ថាព្រឹត្តិការណ៍កីឡាជាតិលើកទី៣ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១៩ដល់៣០ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ប្រភេទកីឡាមានចំនួន៣៨ និងប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ដែលមានវិញ្ញាសា
សរុប៤០៥ នៅភ្នំពេញ, ខេត្តកែប, កំពត, ព្រះសីហនុ, និងខេត្តសៀមរាប។

ពិធីបើកផ្លូវការគ្រោងធ្វើថ្ងៃទី២១ ខែវិច្ឆិកា និងពិធីបិទគ្រោងធ្វើនាថ្ងៃទី៣០ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
គោលបំណងចម្បងនៃកីឡាជាតិនេះគឺដើម្បីផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំង
អស់ បានដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួច ឱ្យអនុវត្តការរៀបចំប្រកួតជាក់ស្តែងលើទីលានប្រកួត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍និងបង្កើនគុណភាពកីឡាករ កីឡាការិនី ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ។

ព្រឹត្តិការណ៍ដ៏ធំនេះរៀងរាល់២ឆ្នាំម្តងនេះ នឹងរៀបចំពិធីបើកបិទឱ្យស្របតាមស្ដង់ដារស៊ីហ្គេម ហើយជាការសាកល្បងចុងក្រោយ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ការប្រកួតកីឡាជាតិលើកទី១ ត្រូវបានប្រារព្ធធ្វើឡើង កាលពីឆ្នាំ២០១៦ រីឯកីឡាជាតិលើកទី២ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៨។ ចំពោះការរៀបចំកីឡាជាតិ នៅឆ្នាំ២០២២ ត្រូវបានលុបចោលដោយសារវិបត្តិជំងឺកូវីដ-១៩។
គ្រប់ទម្រង់នៃការរៀបចំការប្រកួតកីឡាជាតិនេះ មានគោលដៅចម្បងទាំងការរៀបចំពិធីបើក-បិទ ទម្រង់ការប្រកួតរបស់មន្ត្រីរៀបចំការប្រកួត ការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ចៅក្រមក៏ដូចជាបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករកីឡាការិនីលើប្រភេទកីឡាទាំង
អស់ គឺសុទ្ធតែបាញ់ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់ រយៈពេល ៦៤ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង