ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាសន្យាជួយបង្ហាត់ គុនល្បុកក្បាច់ដល់កីឡាករ កីឡាការិនីខេត្តសុរិន្ទរបស់ថៃ

128

ភ្នំពេញ៖កម្ពុជាបានសន្យាថានឹងជួយបណ្តុះបណ្តាលអត្តពលិកខេត្តសុរិន្ទអំពីក្បាច់គុនល្បុក្កតោដើម្បីឲ្យភាគីថៃក្លាយជាបេក្ខភាពមួយក្នុងការបញ្ជូនអត្តពលិករបស់ខ្លួនចូលរូមប្រកួតគុនល្បុក្កតោ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រទេសកម្ពុជា។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជានិងជាអគ្គលេខាធិការ
នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២(CAMSOC)បានអនុញ្ញាតឲ្យលោក Tanayut Jongsukkaijai ប្រធានសមាគមកីឡាបញ្ចសិលា នៅខេត្តសុរិន្ទ របស់ប្រទេសថៃ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារផ្តោតលើគុនល្បុក្កតោដែលត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការនៅស៊ីហ្គេម ឆ្នាំ២០២៣។
លោកអគ្គលេខាធិការបានឲ្យដឹងថាភាគីខេត្តសុរិន្ទមានគោលបំណងមកសិក្សាស្រាវជ្រាវ និងស្វែងយល់ពីគុនល្បុក្កតោរបស់កម្ពុជា ដែលគ្រោងនឹងបញ្ជូនគ្រូពីខេត្តសុរិន្ទមកកម្ពុជា ឬពីកម្ពុជាទៅខេត្តសុរិន្ទដើម្បីផ្លាស់ប្តូរក្នុងការបង្ហាត់បង្រៀនឲ្យយល់ពីលក្ខន្តិកៈក្បាច់គុនល្បុក្កតោ ភ្ជាប់ខ្លួនឲ្យក្លាយជាបេក្ខភាពមួយចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោកបានបង្ហាញអារម្មណ៍រីករាយជាមួយប្រតិភូខេត្តសុរិន្ទប្រទេសថៃដែលបានបើកបេះដូង ក្នុងការចូលរួមផ្សព្វផ្សាយគុនល្បុក្កតោ។ នេះជាអ្វីដែលកម្ពុជាចង់បានគឺបង្កើតភាពងាយស្រួល មិត្តភាពនិងសាមគ្គីភាពរវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីពង្រីកក្បាច់គុនល្បុក្កតោក្នុងតំបន់ឲ្យមានភាពជាក់លាក់ការទទួលខុសត្រូវនិងរចនាសម្ព័ន្ធដឹកនាំត្រឹមត្រូវនៅតាមប្រទេសនីមួយៗ និងពង្រីកពីតំបន់ទៅទ្វីប ហើយពីទ្វីបទៅពិភពលោក។
បច្ចុប្បន្នគុនល្បុក្កតោ កំពុងមានវត្តមាននៅបណ្តាប្រទេសជាច្រើនរួចហើយ ដូចជា ឥណ្ឌាអ៊ីរ៉ង់អូស្រ្តាលីអឺរ៉ុបអាមេរិកប៉ុន្តែមិនទាន់ពង្រឹងរចនាសម្ព័ន្ធដឹកនាំឲ្យបានល្អប្រសើរនៅឡើយទេដូច្នេះកម្ពុជាចាប់ផ្តើមធ្វើឲ្យមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍និងរៀបចំផែនការអភិ
រក្សគុនល្បុក្កតោ។គោលការណ៍ទាំងអស់នេះគឺឯកឧត្តមបណ្ឌិតច័ន្ទ សារុនប្រធានសហព័ន្ធ
កីឡាគុនល្បុក្កតោតែងតែជំរុញនិងលើកទឹកចិត្តឲ្យធ្វើការផ្សព្វផ្សាយទៅក្រៅប្រទេសដើម្បីអភិវឌ្ឍគុនល្បុក្កតោដ៏ផូរផង់របស់ព្រះរាជាណាចក្រកម្ពុជា។
ស៊ីហ្គេមឆ្នាំ២០២៣នឹងមានប្រទេសជាច្រើនទៀតចូលរួមប្រកួតគុនល្បុក្កតោចាប់ពី៧ទៅ៨ប្រទេស មាន ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា និងកម្ពុជាជាម្ចាស់ក្បាច់គុន។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងទាក់ទងទៅប្រទេសផ្សេងទៀត ដូចជា ទីម័រខាងកើត ជាដើម។ ប្រសិនបើទីម័រខាងកើតចូលរួមមែន គឺជោគជ័យខ្លាំង ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម។
កម្ពុជាមានគម្រោងនឹងបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោអាស៊ីអាគ្នេយ៍ដើម្បីពង្រីកវិ
សាលភាពនិងមានរចនាសម្ព័ន្ធដឹកនាំក្នុងតំបន់ត្រឹមត្រូវមុនឆ្ពោះទៅស៊ីហ្គេម។ការរៀបចំការប្រកួតមួយដែលមានរចនាសម្ព័ន្ធច្បាស់លាស់ការគ្រប់គ្រងច្បាស់លាស់ដើម្បីមើលការខុសត្រូវ
បច្ចេកទេសក្នុងតំបន់ មិនថាកម្ពុជា គឺគ្រប់គ្រងទាំងអស់គ្នា ហើយអនុវត្តទាំងអស់គ្នា។
ដើមឆ្នាំ២០២៣ខាងមុខនេះសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាគ្រោងនឹងរៀបចំការប្រ
កួត«Pre-SEA Games»ដោយអញ្ជើញប្រទេសនៅក្នុងតំបន់ចូលរួមការប្រកួតដើម្បីដុសខាត់
សមត្ថភាពក៏ដូចជាពិនិត្យមើលពីសិទ្ធផលនៃការរីកចម្រើនការហ្វឹកហាត់និងការផ្សព្វផ្សាយគុនល្បុក្កតោ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យកាន់តែល្អប្រសើរ ត្រៀមដណ្តើមមេដាយជូនជាតិ។ ជាពិសេសចូលរួមផ្សព្វផ្សាយក្នុងន័យអភិរក្សនិងអភិវឌ្ឍគុនល្បុក្កតោទៅកាន់ប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង