ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីយកដាវកែច្នៃ, កាំបិតប៉័ងតោនិងដំបងគ្រលាស់ ព្រួតគ្នាកាប់ និងវាយលើជនរងគ្រោះ
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីយកដាវកែច្នៃ, កាំបិតប៉័ងតោនិងដំបងគ្រលាស់ ព្រួតគ្នាកាប់ និងវាយលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ។
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨ ពាក់ព័ន្ធករណីយកដាវកែច្នៃ, កាំបិតប៉័ងតោនិងដំបងគ្រលាស់ ព្រួតគ្នាកាប់ និងវាយលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចមុខអគារ អ៊ីដេនហ្គាដេន ផ្លូវលេខR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦:៥០នាទី។ ជនរងគ្រោះឈ្មោះ អឿន សៀងហៃ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០៨នាក់៖
១- ឈ្មោះ អាន ស័រលីញ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២- ឈ្មោះ ឌី បូរ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៣- ឈ្មោះ ឌីណា បញ្ញារិទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៤- ឈ្មោះ លឹម ឈាងលី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជម្ពូរវ័ន្ធ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
៥- ឈ្មោះ ហេង ជាដាវីត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៦- ឈ្មោះ ឌីណា ហ្គាណាន់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សសិស្សវិទ្យាល័យជាស៊ីម សាមគ្គី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៧-ឈ្មោះ ងឿ សេម ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៨-ឈ្មោះ ហួត សំណាង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យអូរបែកក្អម ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ដាវកែច្នៃ ចំនួន០១ដើម, កាំបិតប៉័ងតោ ចំនួន០២ដើម, ដំបងគ្រលាស់ ចំនួន០១ដើម
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕