សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែង ឃាត់ខ្លួនមេការ២នាក់រំដោះនារីរងគ្រោះ៨នាក់ ក្នុងនោះមានក្មេងស្រីជាអនីតិជន៦នាក់ ដែលពួកគេចាញ់បោកមេខ្យល់លួងលោមឱ្យបម្រេីសេវាផ្លូវភេទ
ស្នងការខេត្តកំពង់ស្ពឺ : នៅថៃ្ងពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៣:៣០នាទី ក្រោយពីបានទទួលបណ្ដឹងបរិហារពីប្រជាពលរដ្ឋដែលរស់នៅក្បែរ អាហារដ្ឋានផ្ទះសំណាក់ យីហោម្លប់ពោធិ៍រំលេចធំ ថាមានករណីសញ្ចារកម្មនៅទីនោះ(ស្រ្ដីរកសុីសេវាផ្លូវភេទ)
កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ លោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង លោកស្រី ឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង លោកស្រី មួន មល្លិកា នាយការិយាល័យ បានចុះទៅពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងនៅគោលដៅទីតាំងរាយការណ៍ខាងលេី ជារួមក្រោមកិច្ចការត្រួតពិនិត្យសមត្ថកិច្ចបានពិនិត្យរកឃេីញថាមានភស្ដុតាងមួយចំនួនបញ្ជាក់ថាទីតាំងខាងលេីពិតជាមានការផ្ដល់ឱ្យមានការប្រព្រឹត្ដទាក់ទងនូវបទល្មេីសសញ្ចារកម្ម( ទីតាំងអាហារដ្ឋាន ផ្ទះសំណាក់ ម្លប់ពោធិ៍ រំលេចធំ ស្ថិតភូមិព្រៃក្ដី សង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ )។
ក្នុងប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ជាអ្នកគ្រប់គ្រង(មេការ) និងជនរងគ្រោះចំនួន៨នាក់ ក្នុងនោះជាអនីតិជន ចំនួន៦នាក់។
អ្នកទាំង១០នាក់បាននាំយកមកធ្វេីការសាកសួរបំភ្លឺនិងស្រង់ចម្លេីយនៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ មេការម្នាក់ឈ្មោះ ល.ស.ខ បានសារភាព ទីតាំងខាងលេីពិតជាមានការអនុញ្ញាតអោយនារីអាចផ្ដល់សេវាផ្លូវភេទជូនភ្ញៀវនិងអាចយកទៅក្រៅបានទៀតផង ក្នុងករណីទៅក្រៅគឺខ្លួនបានភាគរយពីនារីៗដែលចេញទៅរួមភេទ ពិតប្រាកដមែន។
បច្ចប្បន្នជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជនរងគ្រោះទៅរកកិច្ចការជួយសង្រ្គោះ និងមុខរបររីឯមេការទាំង២ បញ្ជូនទៅអយ្យការចំណាត់ការនីតិវិធីបន្ដ៕