អាវុធហត្ថចាប់ខ្លនស្រីម្នាក់តាមដិកា បញ្ជូនទៅតុលាការ ពាក់ព័ន្ធចេញសែកស្អុយ
ភ្នំពេញញ ៖ នារីម្នាក់ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនប្រគល់ជូនស្ថាប័នអយ្យការអមសាលាដំបូង ដោយជាប់ពាក់ពន្ធពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធខ្ចីប្រាក់គេយកទៅប្រើប្រាស់ ពេលសងវិញចេញសែកស្អុយ២សន្លឹក ។
នារីជាប់សង្ស័យ ឈ្មោះ ឡេង ចាន់បុប្ផា អាយុ២៣ឆ្នាំ ជាអាជីវករ ស្នាក់នៅអាគារខុនដូរ UK ទួលគោក ផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកឆាយ ហុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។
អង្គហេតុនៃការនៃការចាប់ខ្លួននោះ តាមពាក្យបណ្តឹងជនរងគ្រោះបានប្តឹងចោទប្រកាន់ទៅលើឈ្មោះឡេង ចាន់បុប្ផា ចំនួន២បទល្មើស១-ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.តាមបញ្ញតិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិប្រតិបត្តិការទូទាត់ប្រាក់ និង២.បទ រំលោភលើសេចក្តីទុកចិត្ត តាមមាត្រ៣៩១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
តាមពាក្យបណ្តឹងបញ្ជាក់ថា ជនរងគ្រោះ និងឈ្មោះ ឡេង ចាន់បុប្ផា ជាមនុស្សធ្លាប់រាប់អានគ្នា បានបង្កើតការជឿទុកចិត្តទំនាក់ទំនងក្នុងការងាររកស៊ីដោយមានអាសន្នអន់ក្រជួយគ្នាទៅវិញទៅមក ។ ម្ល៉ោះហើយធ្វើឲ្យអ្នកទាំងពីរបាន បង្កើតកិច្ចសន្យាខ្ចីប្រាក់ជាមួយគ្នាមួយ ដោយមិនបានធ្វើជាលាយល័ក្ខអក្សរ គ្រាន់តែធ្វើដោយផ្ទាល់មាត់ប៉ុណ្ណោះ គឺជនសង្ស័យឈ្មោះ ឡេង ចាន់បុប្ផា បានថតជាវីដេអូឃ្លីបហើយនិយាយថា «សុំខ្ចីប្រាក់ពីជនរងគ្រោះយកទៅប្រើប្រាស់ក្នុងរយៈ ពេលខ្លី ករណីដែលខ្លួនមិនសងប្រាក់នោះទេ គេនិងទទួលខុស ត្រូវចំពោះមុខច្បាប់ ។
ពាក្យសំដីដែលគួរឲ្យជឿទុកចិត្តនោះហើយ ធ្វើឲ្យជនរងគ្រោះដាច់ចិត្តប្រគល់ប្រាក់ ចំនួន២លើកឲ្យទៅជនស ង្ស័យខ្ចី ដើម្បីធ្វើដើមទុនប្រកបមុខរបររកស៊ី លើក១ ប្រគល់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ចំនួន៦០០០ដុល្លារអាមេរិក និងលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ចំនួន ២០ ០០ ០ ដុល្លារអាមេរិក ដោយសន្យាខ្ចីត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ។
នៅថ្ងៃទី២៧ ខែសីហា ដដែល ជនសង្ស័យឈ្មោះ ឡេង ចាន់បុប្ផា បានចេញមូលប្បទានប័ត្រ«សែកស្អុយ»ចំនួន២សន្លឹកឲ្យទៅដើមបណ្តឹង សែក១សន្លឹកមានទឹកប្រាក់ ៦ ០០០ដុល្លារអាមេរិក និងសែកមួយសន្លឹកទៀតទឹកប្រាក់ចំនួន ៥០០០០ ដុល្លារអាមេរិក ជាការទូទាត់សងទៅដើមបណ្តឹងវិញ។ លុះដល់ពេលជនរងគ្រោះ បានយកមូលប្បទានប័ត្រទាំង២សន្លឹកនោះ ទៅបើកប្រាក់ពីធនា គារ ទើបខាងធនាគារឆ្លើយតបមកវិញជាសែកអត់មានសាច់ប្រាក់ ពោលគឺ «សែកស្អុយ» ។
ដោយទង្វើប្រព្រឹត្តខុសពីកិច្ចសន្យានោះហើយ ទើបជនរងគ្រោះបានព្យាយាមទាក់ទងទៅជនសង្ស័យ ដើម្បីរកដំណោះទូទាត់ប្រាក់មកវិញ តែជនសង្ស័យពន្យាពេល និងគេចវេសរហូត ដោយមិនទទួលខុសត្រូវដូចអ្វីពេលដែលខ្លួនមានអាសន្នអន់ក្រ រត់ទៅរកខ្ចីប្រាក់គេនោះឡើយ ដូច្នោះហើយទើបឲ្យជនរងគ្រោះ សម្រេចចិត្តដាក់ពាក្យប្តឹងតាមផ្លូវច្បាប់នោះ ។ មកដល់ព្រឹកថ្ងៃទី២២ តុលា នេះ តំណាងអយ្យការកំពុងបើកការស៊ើបសួរ ៕