ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ ប្រមាណ១០០គ្រួសារ បានទទួលអំណោយកាកបាទក្រហមកម្ពុជា

90

ភ្នំពេញ៖នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ដឹកនាំដោយ
លោក ថេង សុថុល ប្រធានក្រុមការងារ និងជាអភិបាលខណ្ឌ៧មករានៃរាជធានីភ្នំពេញ ដែលអមដំណើរដោយអភិបាលរងខណ្ឌព្រមទាំងសប្បុរស
ជន បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌
ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ សរុបចំនួន
១០០គ្រួសារ​ រស់នៅក្នុងសង្កាត់មនោរម្យនិង សង្កាត់អូរឬស្សីទី២ ក្នុងវិទ្យាល័យបាក់ទូក។

នាឱកាសនោះ លោក ថេង សុថុល ប្រធានក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករានិងជាអភិបាលខណ្ឌ៧មករាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនិងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀតបេីគ្មានការចាំបាច់កុំចេញក្រៅផ្ទះ​ និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនដោយក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ឋ១កេស ត្រីខ៥កុំប៉ុង ស្ករសរ១គីឡូ តែ ៥កញ្ចប់ ទឹកដោះគោ២កុំប៉ុង ថវិកាចំនួន២មុឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង