ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរណ៍ជិត ១៣ម៉ឺននាក់ ទៅលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងសប្តាហ៍ទី៤

141

 

ព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរចូលទៅលេងកម្សាន្តនៅខេត្តព្រះសីហនុក្នុងសប្តាហ៍ទី៤ នៃខែតុលា ឆ្នាំ២០២២ មានចំនួន ១២៩.១៤៧នាក់ ថយចុះ ៧,៤៨%។ ក្នុងនោះភ្ញៀវជាតិ ១២៥.២៣៦នាក់ ថយចុះ៧,០១% និងភ្ញៀវបរទេសសរុប ៣.៩១១នាក់ ថយចុះ២០,៤៩%។

លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងទៀតថា ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ មានចំនួន០៩ជើង ស្មើនឹងសប្តាហ៍មុន មានភ្ញៀវសរុប ៤០៤នាក់ កើនឡើង ១៩,៨៨% ក្នុងនោះភ្ញៀវជាតិ ៨នាក់ កើនឡើង៦០% និងអន្តរជាតិ ៣៩៦នាក់ កើនឡើង១៩,២៨%។

រីឯភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាមានភ្ញៀវសរុប ១.៣៨៦នាក់ កើនឡើង១៥,៣១% ក្នុងនោះ ភ្ញៀវជាតិ៨១៣នាក់ ថយចុះ៣,១០%។ ភ្ញៀវបរទេស៥៧៣នាក់ កើនឡើង៥៧,៨៥% និងភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ១២៧.៣៥៧នាក់ ថយចុះ៧,៧៥% ក្នុងនោះភ្ញៀវជាតិ ១២៤.៤១៥នាក់ ថយចុះ៧,០៣%។ ភ្ញៀវបរទេស២.៩៤២នាក់ ថយចុះ៣០,៣៥%៕

អត្ថបទដែលជាប់ទាក់ទង