ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជាច័ន្ទ បរិបូរណ៍ ត្រូវបានមហាសន្និបាត គាំទ្រឲ្យដឹកនាំសហព័ន្ធកីឡាអេឡិចត្រូនិក(ESport)សម្រាប់អាណត្តិថ្មី

90

ភ្នំពេញ៖លោកជាច័ន្ទបរិបូរណ៍ត្រូវបានមហាសន្និបាតគាំទ្រឲ្យដឹកនាំសហព័ន្ធកីឡាអេឡិចត្រូនិក(ESport)សម្រាប់អាណត្តិថ្មីឆ្នាំ២០២២-២០២៦នៅក្នុងមហាសន្និបាតបញ្ចប់អា
ណត្តិនាថ្ងៃទី២២តុលានេះ។
លោកជា ច័ន្ទបរិបូរណ៍មានប្រសាសន៍ថា២អាណត្តិកន្លងមកសហព័ន្ធបានខិតខំប្រឹង
ប្រែងធ្វើយ៉ាងណា កែប្រែផ្នត់គំនិត ដើម្បីឲ្យសង្គមទទួលស្គាល់ថា កីឡាអេឡិចត្រូនិក គឺជាកីឡាស្របច្បាប់ តាមរយៈការបើកសិក្ខាសាលាជាមួយអ្នកសារព័ត៌មានកីឡាឲ្យយល់ពីកីឡាអេឡិចត្រូនិក។ បន្ទាប់មក សហព័ន្ធបានអប់រំផ្សព្វផ្សាយជូនសាធារណជន ឲ្យយល់ ហើយកែប្រែពីពាក្យថាក្មេងលេងហ្គេមឲ្យក្លាយជាកីឡាករពិតប្រាកដឈ្នះជើងឯកក្នុងប្រទេស ក្រៅប្រទេស ដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបថ។
ចំណុចទី១.កីឡាករអេឡិចត្រូនិកត្រូវមានសីលធម៌សង្គមល្អឈានទៅដណ្តើមមេដាយ ពីស៊ីហ្គេម ប្រកបដោយកិត្តិយស។ ទី២. សុំឲ្យរៀនពូកែ ទាំងនៅវិទ្យាល័យ និងឧត្តមសិក្សា។ នៅពេលរៀនពូកែទទួលបានមេដាយមាសប្រាក់សំរិទ្ធសំណួរសួរថាចំណង់ចំណូលចិត្តរបស់ប្អូនចូលចិត្តលេងកីឡាអ្វី?គឺកីឡាអេឡិចត្រូនិក។ចំណុចហ្នឹងហើយគឺកិត្តិយសរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
ក្នុងអាណត្តិថ្មីនេះលោកប្រធានសហព័ន្ធ បានប្តេជ្ញាដឹកនាំសហព័ន្ធ ឲ្យកាន់តែរីកចំរើន ឈានទៅដណ្តើមមេដាយជូនជាតិពីការប្រកួតកម្រិតអន្តរជាតិ។ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដោយលោក បានស្នើឲ្យសមាជិកប្រតិបត្តិ ពង្រឹងលើគោលដៅ ផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។
បណ្តុះឆន្ទៈឲ្យមុតស្រួចក្នុងការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសនិងដុសខាត់សមត្ថភាពរបស់អត្តពលិកកីឡាអេឡិចត្រូនិកដើម្បីសម្រួចគោលដៅដណ្តើមមេដាយមាស១គ្រឿង ក្នុងកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជាតាមសន្ទស្សន៍របស់គណៈកម្មាធិការជាតិ
រៀបចំស៊ីហ្គេមឆ្នាំ២០២៣( Camsoc)។
បញ្ហាប្រឈមធំ គឺសហព័ន្ធនៅមិនទាន់ទទួលបានកញ្ចប់ថវិកាប្រចាំឆ្នាំ ពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ចំណាយលើការងាររដ្ឋបាល ការបណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំការប្រកួតទេ។ ដូច្នេះ សហព័ន្ធត្រូវការស្វែងរកការគាំទ្រពីក្រសួងឲ្យបានលឿន ដើម្បីឈានទៅសម្រេចគោលដៅដណ្តើមយកមេដាយមាស១គ្រឿង នៅស៊ីហ្គេម ឆ្នាំ២០២៣ តាមសន្ទស្សន៍របស់ Camsoc។
លោក ប៉ែន វុទ្ធី តំណាងឱ្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងទទួលបានកញ្ចប់ថវិកាប្រចាំឆ្នាំ នៅដើមឆ្នាំ ២០២៣សម្រាប់យកមកអនុវត្តការងារសម្រាប់ការត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ក្នុងចំណោមសហព័ន្ធកីឡាជាតិចំនួន៦ដែលក្រសួងអប់រំនឹងអាចទម្លាក់កញ្ចប់ថវិកាឱ្យនៅឆ្នាំក្រោយ។
សម្រាប់អាណត្តិថ្មី ទី៣ ឆ្នាំ២០២២-២០២៦ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហព័ន្ធ និងមានលោក ជី សិលា អនុប្រធានទី១ លោក លន់ សាមឌី អគ្គលេខាធិការ លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង និងលោក វ៉ាន់ សំបូរ អគ្គហេរញ្ញិក និងសមាជិក៥រូបទៀត។ ក្នុងនោះ សហព័ន្ធ បានទទួលស្គាល់ក្រុមកីឡាអេឡិចត្រូនិកចំនួន៣ គឺក្រុមAggressiveFight ,EmpireEsports និង Pro-Esportsដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាអេ
ឡិចត្រូនិក ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សហព័ន្ធកីឡាអេឡិចត្រូនិកគឺជាប្រភេទកីឡាចុងក្រោយគេដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)សម្រេចជ្រើសរើសដាក់បញ្ចូល សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងចំណោម ៣៨ប្រភេទកីឡា និងបានត្រៀម ៩វិញ្ញាសា ដាក់ឲ្យប្រកួតប្រជែង។
សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមកីឡាអេឡិចត្រូនិកកម្ពុជាធ្លាប់បានចូលរួមប្រកួតចំ
នួន ២លើក គឺក្នុងឆ្នាំ២០១៩ នៅប្រហ្វីលីពីន និងឆ្នាំ២០២២ នៅប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង