ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង បានជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធបទល្មើសអំពើហិង្សា ដោយចេតនា

140

ភ្នំពេញ៖ ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២១ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចមុខវត្តបទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ និងកាំបិតប៉័ងតោកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួសស្រាល និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០៤ គ្រឿង ) ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ផ្លូវលេខ១៩៧០កែង១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង០៣ និង៥០ នាទី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖

១-ឈ្មោះ ជីង ឆាំងឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ ដឹកអីវ៉ានអនឡាញ
-ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ៧ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
២-ឈ្មោះ ហ៊ន វីរៈ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សវិទ្យាល័យកំបូល
-ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៧ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
៣-ឈ្មោះ ទី សត្រារដ្ឋា ហៅ ទូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក
-ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
-ដាវកែច្នៃចំនួន ០១ ដើម
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៧៦១៥៦ ពាក់ផ្លាកលេខ ភ្នំពេញ ១JH៤៦៦៥ ចំនួន ០១ គ្រឿង
ជនរងគ្រោះ
-ឈ្មោះ ហ៊ាង ពឹងក្វាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ស្លាកស្នាមរបួស
-ស្នាមកាប់នៅលើខ្នង
សម្ភារៈខូចខាត
-ម៉ូតូចំនួន ០៤ គ្រឿង (ហុងដាសេ១២៥ ចំនួន ០៣ គ្រឿង ,ហុងដាស្កុបពីចំនួន ០១ គ្រឿង)
ហេតុការណ៏ៈ កាលពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង០៣ និង៥០ នាទី មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ និងកាំបិតប៉័ងតោកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួសស្រាល និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០៤គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ផ្លូវលេខ១៩៧០កែង១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ១០ នាក់ ជិះម៉ូតូចំនួន ០៥ គ្រឿង កាន់ដាវកែច្នៃចំនួន ០៣ ដើម និងកាបិតប៉័ងតោចំនួន ០១ ដើម មាន ឈ្មោះ ហ៊ន វីរៈ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ឡើង២០២២ មិនចាំផ្លាកលេខឌុបឈ្មោះ ហ្សា ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ មិនស្គាល់លេខទូរសព្ទ័ មិនស្គាល់អាសយដ្ឋាន កាន់ដាវកែច្នៃចំនួន ០១ ដើម ។ បក្ខពួកមិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ មិនចាំផ្លាកលេខឌុបឈ្មោះ ជីង ឆាំងឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ កាន់កាំបិតប៉័ងតោចំនួន០១ ។ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ខៀវលាយស សេរីឆ្នាំ២០២១ មិនចាំផ្លាក លេខ ជិះគ្នាចំនួន ០២ នាក់ មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល១៨ ឆ្នាំ អ្នកអង្គុយខាងក្រោយកាន់ដាវកែច្នៃចំនួន ០១ ។ ឈ្មោះ ហួរ ភេទ ប្រុស អាយុប្រហែល១៨ ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស មិនចាំផ្លាក លេខ ឌុបបក្ខពួកមិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុប្រហែល១៨ ឆ្នាំ កាន់ដាវកែច្នៃចំនួន ០១ ។ ឈ្មោះ ទី សត្រារដ្ឋា ហៅ ទូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ក្រហម មិនចាំផ្លាកលេខ ឌុបឈ្មោះ ហ្សា ភេទ ស្រី អាយុប្រហែល ១៧ ឆ្នាំ បាននាំគ្នា ជិះម៉ូតូចេញពីកន្លែងអង្គុយលេងនៅម្តុំក្លឹបកំសាន្តមិនស្គាល់ឈ្មោះ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលបំណងទៅរកមើលគូទំនាស់ដែលបានទាស់ពាក្យសម្តីគ្នាកន្លងមក ។ ពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះឈ្មោះ ហ៊ាង ពឹងក្វាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ និងមិត្តភក្តិកំពុងអង្គុយនៅខាងមុខផ្ទះ ឃើញដូច្នេះជនសង្ស័យនាំគ្នាឈប់ម៉ូតូ ហើយឈ្មោះ ហ្សា កាន់ដាវកែច្នៃចំនួន ០១ ដើម , ឈ្មោះ ជីង ឆាំងឡុង កាន់កាំបិតប៉័ងតោចំនួន០១ ,និងបក្ខពួកមិនស្គាល់ឈ្មោះ ចំនួន ០២ នាក់ទៀតកាន់ដាវកែច្នៃចំនួន ០២ ដើម ចុះពីលើម៉ូតូរត់ចូលទៅធ្វើ់សកម្មភាពដេញកាប់លើជនរងគ្រោះបណ្តាលឲ្យត្រូវខ្នងមួយដាវរងរបួសស្រាល រួចហើយជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះបាត់ បន្ទាប់មកឈ្មោះ ហ្សា , ឈ្មោះ ជីង ឆាំងឡុង ,និងបក្ខពួកមិនស្គាល់ឈ្មោះ ចំនួន ០២ នាក់ទៀត បន្តនាំគ្នាកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះដែលចតទុកនៅមុខផ្ទះបណ្តាលឲ្យខូចខាតចំនួន ០៤ គ្រឿង រួចហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុកម្លាំងការិយាល័យបានចុះទៅដល់កន្លែងកើតហេតុ រកឃើញដាវកែច្នៃចំនួន ០១ ដើមដែលជនសង្ស័យរត់ចោលបន្សល់ទុកនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង