លោកពូម៉ៅបំពេញការងារបានល្អ និងមានការលើកសរសើរពីមហាជនទូទៅ ពេលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២ចាក់អង្រែលើ.ក្រោម…!!!
ភ្នំពេញ៖មហាជនទូទៅពួកគាត់ដោយសូមថ្លែងកោតសតសើរនូវទឹកចិត្តមួយនេះ! លោកពូម៉ៅដែលអ្នកទាំងអស់គ្នាបានស្គាល់ គាត់តែងតែឈរសម្រួលចរាចរណ៍នៅលើដងកំណាត់ផ្លូវជាតិលេខ២ចំណុចភ្លើងស្តុប មុខខ្លោងទ្វារវត្តចាក់អង្រែក្រោម .សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនៃរាជធានីភ្នំពេញនាសព្វថ្ងៃនេះ។
គាត់ពិតជាឧស្សាហ៍ព្យាយាមនៅក្រោមកម្ដៅថ្ងៃ.ភ្លៀងរលឹមទាំងយប់ទាំងថ្ងៃដោយគាត់ពេញចិត្តស្រលាញ់ការងាររបស់គាត់ណាស់ដោយបានបំពេញទៅតាមតួនាទីភារៈកិច្ចដ៏ល្អបំផុត ។
ពីព្រោះការងារគាត់បានធ្វើដោយចេញពីបេះដូងពិតៗក្នុងការសម្របសម្រួលចរាចរណ៍នៅចំណុចភ្លើងស្តុបខាងលើអោយបានល្អប្រសើរដោយបញ្ចៀសរាល់ការកកស្ទះចរាចរណ៍ពិសេសនៅពេលព្រឹកព្រឹមនិងនៅពេលល្ងាច។
ចំពោះការងារនៅលើដងផ្លូវពីសំណាក់លោកពូម៉ៅដោយមិនគិតពីការនឿយហត់នាសព្វថ្ងៃនេះដោយអនុវត្តន៍តាមការណែនាំពីសំណាក់លោកអភិបាលខណ្ឌមានជ័យថ្មីហែម ដារឹទ្ធផងដែរ។
ហើយគួបផ្សំគាត់មានជំនាញលើការងារនេះច្បាស់លាស់និងភាពសកម្មការងារដោយឈរលើភាពស្ម័ក្រចិត្តទើបទទួលបានជោគជ័យនិងមានការគាំទ្រពីសំណាក់មហាជនទូទៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ២ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើនិងចាក់អង្រែក្រោមខណ្ឌមានជ័យនៃរាជជានីភ្នំពេញ៕