ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការសហព័ន្ធ បង្ហាញមហិច្ឆតារដណ្ដើម មេដាយមាស សម្រាប់ SEA GAMES 2023

119

ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលោក ណយ ផាណា បានប្រាប់ឲ្យដឹងថា ការ ប្រកួតជ្រើសរើសជើឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២២ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ មាន ១៣ វិញ្ញាសាជាផែនការដាក់ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជា ហើយការប្រកួតមានកីឡាករ-កីឡាការិនី ៦៤ នាក់ គណៈកម្មការបច្ចេកទេស ៣៣ នាក់ និងមន្ត្រីស្ម័គ្រចិត្តមួយចំនួនទៀត ។
លោកអគ្គលេខាធិការបានបន្តថាផែនការមេចុងក្រោយដែលយើងត្រូវដណ្តើមឲ្យបានមេដាយមាសព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023នៅកម្ពុជា។

យើងបានប្តេជ្ញាធ្វើឲ្យបានមុននឹងធ្វើឲ្យបានលោកបានដាក់ផែនការកីឡាករកីឡាការិនីច្បាស់លាស់ច្រើនហើយ ចំណែកមួយក្រុមទៀតលោកបានបញ្ជូនទៅហ្វឹកហាត់ប្រទេសចិន ព្រមទាំងធ្វើតេស្តិ៍ប្រកួតបានច្រើនដែរ។ ទោះបីយ៉ាងនេះក្តីលោកមានសង្ឃឹមថា កីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជានឹងទទួលបានលទ្ធផលល្អពេលត្រឡប់វិញនៅពេលការប្រកួតកីឡា SEA GAMES 2023។
ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានិងការអនុវត្ត
ថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡានោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជារៀបចំការប្រកួតជ្រើសរើសជើឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៦ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ពហុកីឡដ្ឋានជាតិ។

សហព័ន្ធដាក់ចំនួន២វិញ្ញាសាធំៗ គឺវិញ្ញាសាកាយសម្ព័ន្ធអាទីស្ទិកបុរស(Men Artistic Gymnastics) ដោយចែកចេញជា ៨វិញ្ញាសាតូចទៀត និងវិញ្ញាសាកាយសម្ព័ន្ធ អាអេរ៉ូប៊ិកបរុសនារី (Menand women Aerobic Gymnastic) ចែកចេញជា៥វិញ្ញាសាតូចទៀត ។
សូមបញ្ជាក់ថាកីឡាកាយសម្ព័ន្ធកម្ពុជាត្រូវបានធ្វើឲ្យគេស្រឡាំងកាំងបន្ទាប់ពីដណ្ដើម
បានមេដាយនៃការប្រកួតស៊ីហ្គេមលើកទី៣១នៅវៀតណាមនិងការប្រកួតកាយសម្ព័ន្ធទ្វីបអា
ស៊ីនៅទីក្រុងប៉ាតាយ៉ាប្រទេសថៃនាពេលថ្មីៗមកនេះ ៕

អត្ថបទដែលជាប់ទាក់ទង