ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនចោរឆក់ទូរស័ព្ទដៃ ២នាក់ រត់គេចខ្លួន២នាក់

82

ភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ទូរស័ព្ទ ២នាក់ ត្រូវប្រជាពលរដ្ឋ សហការជាមួយសមត្ថកិច្ច ចាប់ខ្លួនបាន ខណៈបក្ខពួក២នាក់រត់រួចខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌា នៅថ្ងៃទី ២៦ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥”០០នាទីនៅចំណុច ផ្លូវ១០៥ ក្រុម៣ ភូមិបាក់ទូក សង្កាតទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកអធិការខណ្ឌប្ញស្សីកែវ ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះឈ្មោះ HWA JEONG ភេទស្រី អាយុ៤០ឆាំ្ន មុខរបរនៅផ្ទះ ជនជាតិកូរ៉េ សា្នក់នៅខុនដូរកាំកូសុីធី សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ ទី១-ឈ្មោះ លី អាល់រីហ្វីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀ) ។ ទី២-ជនសង្ស័យឈ្មោះ ម៉ាន ហាហ្វីសុីន ភេទប្រុស អាយុ២៣ឆាំ្ន សា្នក់នៅ ភូមិបឹងឈូក សងា្កត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ( មានសារធាតុញៀន )។

ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន ៖
-ទូរសព្ទចំនួន១គ្រឿងម៉ាក IPhone 13 ពណ៍ស លេខស៊ីម 015452760(ជារបស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ) និងម៉ូតូហុងដាSCOOPYពណ៍ខ្មៅស្លាកលេខភ្នំេពញ 1IL.7474 (របស់ជនសង្ស័យ .លី អាល់រីហ្វីន) ។ ម៉ូតូម៉ាកហុងដាSCOOPYពណ៍សរសា្លកលេខភ្នំពេញ1JN0994(របស់ជនសង្ស័យ.ម៉ាន ហាហ្វីសុីន) ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ ជនរងគ្រោះជិះម៉ូតូកង់បីឥណ្ឌា អង្គុយចុចទូរសព្ទ ស្រាប់តែមានជនសង្ស័យ ចំនួន០៤នាក់ ជិះម៉ូតូចំនួន៣គ្រឿង បានធ្វើឆក់ទូរសព្ទពីជនរងគ្រោះ បានសំរេច ត្រូវបានអ្នកបើកម៉ូតូកង់បីឥណ្ឌា ដេញគៀរម៉ូតូដួលឃាត់បានជនសង្ស័យ ចំនួន២នាក់ ចំណែក២នាក់ទៀត ជិះគេចខ្លួនបាត់ ស្របពេលកំលាំងល្បាតឃើញជួយអន្តរាគមន៍នាំយកជនសង្ស័យរួមទាំងវត្ថុតាង មកកាន់ស្នាក់ការប៉ុស្តិ៍ទួលសង្កែ១ ដើម្បីធ្វើការសួរនាំនិងចាត់ការតាមនិតិវិធី។

បច្ចុប្បន្នកំលាំងជំនាញ កំពុងស្រាវជ្រាវរកបក្ខពួកសេសសល់ និងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង