ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី មុំ ចាន់ដានី ត្រូវបានតែងតាំង ជាប្រធានក្រុមចលនាស្រ្តីរបស់គណៈចលនាមហាជននៃគណ បក្សរាជធានីភ្នំពេញ

135


ភ្នំពេញ ៖ ដើម្បីបង្កើនការកសាងជំនឿចិត្តមកលើការដឹកនាំ ក៏ដូចទាញយកការគាំទ្រកាន់តែច្រើន ពីស្ត្រី ឲ្យកាន់តែក្លាយទៅជាកម្លាំងចលករ ក្នុងការចូលរួមក៏សាងពង្រីង ពង្រីក សមាជិកបក្សជាស្រ្តី ក្នុងស្រទាប់មហាជន ប្រជាជននៅរាជធានីភ្នំពេញ ឲ្យក្លាយទៅជាសមាជិកបក្សម្នាក់ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការបក្សរាជធានីភ្នំពេញ មានរៀបចំប្រកាសតែងតាំងសមាសភាព ប្រធាន អនុប្រធាន សមាជិកា ក្រុមចលនាស្រ្តី របស់គណៈចលនាមហាជន នៃគណៈកម្មាធិការបក្សរាជធានីភ្នំពេញ។
ពិធី​នេះធ្វើ​ឡើង​ស្ថិតក្នុង​អធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានប្រចាំការគណៈកម្មាធិការបក្សរាជធានីភ្នំពេញ តំណាងដ៏ឧត្តុងឧត្តម លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងមានការចូលរួមពី ប្រធាន-អនុប្រធានសាខាបក្សមូលដ្ឋាន តាមបណ្តាខណ្ឌទាំង១៤, សាខាបក្សមូលដ្ឋានមន្ទីរ អង្គភាពជំនាញ, ក្រុមបណ្តាញចលនាស្រ្តី នៅតាមបណ្តាសង្កាត់ទាំង១០៥ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញផងដែរ ។

លោកស្រី មុំ ចាន់ដានី ប្រធានក្រុមចលនាស្រ្តីរបស់គណៈចលនាមហាជននៃគណបក្សរាជធានីភ្នំពេញ បានធ្វើការប្ដេជ្ញាចិត្ត ការពារ និងថែរក្សានូវ សន្តិភាព ដែលជាមរតក ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងសមិទ្ធផលសម្រេចបានដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ។​ បន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត ។
គួរបញ្ជាក់ថា៖លោកស្រី មុំ ចាន់ដានី ជាសមាជិការអចិន្ត្រៃយ៌នៃគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញដែលមានស្ត្រីតែម្នាក់គត់ហើយបច្ចុប្បន្នជាប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធនិងយុវនិតិសម្បទារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង