ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធសាស្រ្តពីរដែលលោក Keisuke Hondaត្រៀមសម្រាប់ស៊ីហ្គេម

88

ភ្នំពេញ៖អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាលោក Keisuke Hondaបានបង្ហាញនូវផែនការចំនួន២សម្រាប់ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

នៅក្នុងជំនួបជាមួយអ្នកសារពត៌មានកាលពីរសៀលថ្ងៃទី២៦តុលាម្សិលម៉ិញនេះ។
ក្នុងជំនួបដ៏មានសារសំខាន់ដែលមានការសន្ទនាជជែកពិភាក្សាគ្នាហើយក៏មានការចោទសួរដោយផ្ទាល់ជាមួយអ្នកចាត់ការទូទៅលោកKeisuke Hondaជាពិសេសទាក់ទងនឹងក្រុម
ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំដែលជាក្រុមត្រូវត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោកនិយាយថាការប្រកួតដ៏សំខាន់សម្រាប់យើង។ពិតណាស់យើងនឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អតែដូចដែលអ្វីខ្ញុំបាននិយាយយើងគួរតែយល់ថាការប្រកួតប្រជែងនេះវាលំបាកយ៉ាងណា ប៉ុន្ដែពិតណាស់ អ្វីៗអាចកើតឡើង មិនថាទល់នឹងថៃ ឬវៀតណាមនោះទេ។
យើងប្រហែលជាអាចឈ្នះទោះបីជាមានភាគរយតិចដូច្នេះហើយទើបបានជាយើងព្យាយាមបង្កើនភាគរយ ទោះបីជា១ភាគរយ ក៏យើងត្រូវតែប្រឹង។
អ្នកចាត់ការទូទៅសញ្ជាតិជប៉ុនរូបនេះបានលើកឡើងពីផែនការទាំង២ថាយើងមាន
ផែនការ ២ជាក់លាក់ ជាការត្រៀមសម្រាប់ស៊ីហ្គេម។ ១. គឺយើងនឹងរៀបចំជំរំហ្វឹកហាត់ក្នុង និងក្រៅប្រទេសមុនស៊ីហ្គេមឆ្នាំក្រោយ។យើងមានពេលដើម្បីអភិវឌ្ឍជាក្រុមទាំងផ្នែកបច្ចេក
ទេសតាក់ទិចនិងកាយសម្បទា។ទី២.គឺការប្រើប្រាស់កីឡាករលើសអាយុពិតណាស់ប្រទេស
ដទៃប្រើប្រាស់បែបនេះដែរ។ហេតុនេះយើងនឹងជ្រើសរើសកីឡាករពិសេសៗដែលលើសអាយុទាំងនេះគឺជាអ្វីដែលយើងកំពុងធ្វើ។
ប្រភេទកីឡាដ៏មានប្រជាប្រិយភាពគឺបាល់ទាត់បុរសកំណត់លក្ខខណ្ឌអាយុនៃការចូល
រួមប្រកួតស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ គឺនៅអាយុក្រោម២២ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង