ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បក្សពួកជនសង្ស័យចោរឆក់ ២នាក់ ដែលគេចខ្លួនបានមួយថ្ងៃ ត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវចាប់បានហើយ

71

 

ភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ទូរស័ព្ទ ២នាក់ ក្នុងចំណោមបក្សពួក៤នាក់ ដែលរត់គេចខ្លួនកាលពីម្សិលមិញនោះ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ចាប់បានហើយ នៅថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២ វេលាម៉ោង២៣:០០នាទី នៅនៅចំណុចផ្លូវលេខ០៥ ក្រុម១៤ ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ ។

លោកអធិការខណ្ឌប្ញស្សីកែវ ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះឈ្មោះ HWA JEONG ភេទស្រី អាយុ៤០ឆាំ្ន មុខរបរនៅផ្ទះ ជនជាតិកូរ៉េ សា្នក់នៅខុនដូរកាំកូសុីធី សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ ទី១-ជនសង្ស័យឈ្មោះ ដួង តារ៉ាសក្ត័ ភេទប្រុស អាយុ១៨ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែតលេខ៦ខណ្ឌឫស្សីកែវ។(មានសារធាតុញៀ) ។
២-ជនសង្ស័យឈ្មោះ លីសាហ្វីអី ភេទប្រុស អាយុ១៨ឆាំ្ន សា្នក់នៅ ភូមិ១ សងា្កត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ( មានសារធាតុញៀន )។

ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន ៖
-ទូរសព្ទចំនួន១គ្រឿងម៉ាក IPhone 13 ពណ៍ស លេខស៊ីម 015452760(ជារបស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ) និងម៉ូតូហុងដាSCOOPYពណ៍ខ្មៅស្លាកលេខភ្នំេពញ 1IL.7474 (របស់ជនសង្ស័យ .លី អាល់រីហ្វីន) ។ ម៉ូតូម៉ាកហុងដាSCOOPYពណ៍សរសា្លកលេខភ្នំពេញ1JN0994(របស់ជនសង្ស័យ.ម៉ាន ហាហ្វីសុីន) ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ ជនរងគ្រោះជិះម៉ូតូកង់បីឥណ្ឌា អង្គុយចុចទូរសព្ទ ស្រាប់តែមានជនសង្ស័យ ចំនួន០៤នាក់ ជិះម៉ូតូចំនួន៣គ្រឿង បានធ្វើឆក់ទូរសព្ទពីជនរងគ្រោះ បានសំរេច ត្រូវបានអ្នកបើកម៉ូតូកង់បីឥណ្ឌា ដេញគៀរម៉ូតូដួលឃាត់បានជនសង្ស័យ ចំនួន២នាក់ ចំណែក២នាក់ទៀត ជិះគេចខ្លួនបាត់ ស្របពេលកំលាំងល្បាតឃើញជួយអន្តរាគមន៍នាំយកជនសង្ស័យរួមទាំងវត្ថុតាង មកកាន់ស្នាក់ការប៉ុស្តិ៍ទួលសង្កែ១ ដើម្បីធ្វើការសួរនាំនិងចាត់ការតាមនិតិវិធី។ លុះដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២វេលាម៉ោង២៣:០០នាទី កំលាំងជំនាញខណ្ឌបានធ្វើការស្រាវជ្រាវបក្ខពួកសេសសល់រហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០២នាក់បន្ថែមទៀត មានឈ្មោះខាងលើ នៅចំណុចផ្លូវលេខ០៥ ក្រុម១៤ ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ មកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមនិតិវិធី។

បច្ចុប្បន្នកំលាំងជំនាញ កំពុងស្រាវជ្រាវរកបក្ខពួកសេសសល់ និងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង