ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ស្ពានយោលនៅឥណ្ឌា ទាញយកជីវិតមនុស្សអស់៩០នាក់

90

បរទេស៖ ព័ត៌មានផ្សាយថា មុនពេលបាក់នោះ មានមនុស្សប្រមាណ400នាក់ ដើរលើស្ពាននោះ និងមានពួកស្ទាវមួយក្រុម ជ្រួលជ្រើម ប្រឡែងគ្នានិងអង្រន់យោកចុះឡើង បណ្តាលអោយស្ពានដាច់ធ្លាក់ចូលទឹក។

ស្ពាននេះមានប្រវែង២៣០មឆ្លងកាត់ទន្លេមួយ និងមានអាយុជិត១០០ឆ្នាំហើយតាំងពីសម័យអាណានិគមអង់គ្លេស។

មនុស្សរាប់រយនាក់បានធ្លាក់ចូលទៅក្នុងទន្លេ Macchu ក្នុងទីក្រុង Morbi នៅយប់ថ្ងៃអាទិត្យ ទី ៣០ ខែតុលា នេះ ។

របាយការណ៍បានបង្ហាញថា មនុស្សរហូតដល់៤០០នាក់កំពុងស្ថិតនៅលើស្ពាននាពេលនោះ ហើយអាជ្ញាធរបាននិយាយថាកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងតែដំណើរការ ។ ហេតុការណ៍នេះកើតឡើងតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្ពាននេះត្រូវបានបើកឡើងវិញក្រោយការជួសជុលបានបញ្ចប់ ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា លោកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ ។

អត្ថបទដែលជាប់ទាក់ទង