សូត្រ វាសនាទម្លាក់គង់ហ៊ូវ ឡើងវគ្គពាក់កណកដាលផ្ដាច់ព្រ័ត្រ
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀបាញ់លើសង្វៀនTV5យប់ថ្ងៃទី៣០តុលាអ្នកប្រដាល់សូត្រវាសនាក្លិបបក្សីស្លាបដែកបានផ្ដួលគង់ ហ៊ូវក្លិបមេសថ្ងកខេត្តស្វាយរៀងនៅទឹកទី២។
ជាមួយនឹងជ័យជំនះនេះបានធ្វើឲ្យគង់ ហ៊ូវខ្ទាតចេញពីកាតប្រកួតក្នុងខណៈដែល៣ប្រ
កួតរបស់អ្នកប្រដាល់រូបនេះចាញ់ទាំង៣ប្រកួត។ចំពោះវាសនាដែល៣ប្រកួតឈ្នះ២ប្រកួត
ចាញ់មួយប្រកួតនោះបានឡើងវគ្គពាក់កណ្ដាផ្ដាច់ព្រ័ត្រក្នុងតំណែងលេខ២ក្នុងពូល ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ឃុន បូរ៉ាសក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យបានយកឈ្នះពុទ្ធ សំបូរក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ។
ឃុន បូរ៉ាដែល៣ប្រកួតក្នុងពូលឈ្នះទាំង៣ប្រកួតនោះបានឈរក្នុងតំណែងលេខ១ក្នុង
ពូលចំណែងពុទ្ធ សំបូរដែល៣ប្រកួតឈ្នះបានមួយប្រកួតនោះបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះហើយ ។
សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលនឹងធ្វើនៅខេត្តសៀមរាបនោះឃុន បូរ៉ានឹងជួបប្រកួតជាមួយអ្នកប្រដាល់វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាដែលឈរក្នុងតំណែងលេខ២នៃពូលមួយទៀត ។រីឯសូត្រ វាសនានឹងជួបប្រកួតជាមួយអ្នកប្រដាល់ដែលមានរហស្សនាមថាកូនរា
ហ៊ូមាសគឺឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងដែលឈរក្នុងតំណែងលេខ១នៃពូលមួយទៀត ។
ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាហ៊ឹម គឹមរៀងត្រូវអ្នកប្រដាល់ថៃRak Sorinវ៉ៃទក់សាច់បណ្ដាលឲ្យអាជ្ញាកណ្ដាលបង្ខំចិត្តបញ្ឈប់មិនឲ្យប្រកួតបន្តនៅមុនស្នូរជួងបញ្ចប់ទឹកទី៣ ។
អ្នកប្រដាល់កម្ពុជាសាន រ៉ាគិមក្លិបវរាហ៊ូកីឡាបានទាត់អ្នកប្រដាល់ថៃRith Ayaraឲ្យខូចជើងមិនអាចបន្តការប្រកួតបានទៀតនៅទឹកទី២ ៕