ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអានចុះសំណេះសំណាល ជាមួយលោកគ្រូ.អ្នកគ្រូនិងក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តគ្រួស

130

 

ភ្នំពេញ៖ព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដោយឆ្លៀតពេលវេលាដ៏មមាញឹកក្នុងការងាររដ្ឋបាលនៃសាលាខណ្ឌព្រែកព្នៅដោយដឹកនាំមន្រ្តីក្រោមឱវាទនិងសហការីដោយចុះមកជួបសំណេះសំណាលគ្នាជាមួយលោកគ្រូ.អ្នកគ្រូនិងក្មួយៗជាសិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តគ្រួសប្រមាណ៨៥នាក់ដើម្បីបង្កើននូវភាពកក់ក្ដៅនិងភាពស្និតស្នាលជាមួយគ្នារវាងអាជ្ញាធរមូលដ្ឋានខណ្ឌនិងខាងវិស័យអប់រំពោលគឺលោកគ្រូ.អ្នកគ្រូនិងក្មួយៗសិស្សានុសិស្សនៅតាមបណ្ដាសាលារៀននិមួយៗក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ។តួយ៉ាងនៅថ្ងៃនេះដោយបានចុះសាកសួរសុខទុក្ខ និង ជួបសំណេះសំណាលគ្នាជាមួយលោកគ្រូ-អ្នកគ្រូ និង ក្មួយៗសិស្សនុសិស្សនៅ សាលាបឋមសិក្សាវត្តគ្រួសស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបាននាំយក នូវអំណោយជាសម្ភារៈសិក្សានិងថវិកាមកចែកជូនក្មួយៗសិស្សានុសិស្សប្រកបដោយបរិយ៉ាកាសសប្បាយរីករាយផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានមានមតិដោយក្រែនរំលឹកទៅដល់ក្មួយៗជាសិស្សានុសិស្សនៃសាលាបឋមសិក្សាខាងលើនោះអោយខិតខំសិក្សារៀនសូត្រដោយស្ដាប់បង្គាប់លោកគ្រូ .អ្នកគ្រូពន្យល់បង្ហាត់បង្រៀនតាមមុខវិជ្ជានិមួយៗហើយរៀបចំខ្លួនប្រាណអោយក្លាយខ្លួនទៅជាកូនល្អ.សិស្សល្អ.និងសិក្សារៀនសូត្រអោយក្លាយខ្លួនជាសិស្សពូកែប្រចាំសាលាដែលជាទំពាំងស្នងឫស្សីហើយត្រូវចៀសវាងអោយឆ្ងាយពីគ្រឿងញៀនពោលគឺត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង