ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះ U.S. Air Force របស់អាមេរិក ដឹកជញ្ជូនសម្ភារៈ សម្រាប់ប្រើប្រាស់ការពារសុវត្ថិភាព ជូនលោកប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

69

ភ្នំពេញ៖ បើតាមរបាយការណ៍របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃនេះថា វេលាម៉ោង ១៣: ៥០នាទី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ យន្តហោះ U.S. Air Force របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង បានដឹកជញ្ជូនសម្ភារៈ និងរថយន្តចំនួន ០២គ្រឿង សម្រាប់ប្រើប្រាស់ការពារសុវត្ថិភាព ជូនលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានាធិបតីអាមេរិក ឯកឧត្តម ចូ បៃដិន នឹងអញ្ជើញមកកម្ពុជា ដើម្បីប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង