ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់សកល៤រូប ដែលគ្រូបង្វឹកមានជំនឿចិត្តខ្ពស់

80

ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍ Asian Elute Man and Women Boxing Championship( ASBC)ដែលកំពុងតែធ្វើនៅប្រទេសហ្សកដង់គ្រូបង្វឹករបស់កម្ពុជាលោកជ័យ
ណារ៉ាបានដាក់ក្ដីសង្ឃឹមខ្ពស់លើអ្នកប្រដាល់ចំនួន៤រូប។
លោក ជ័យ ណារ៉ាគ្រូជំនួយក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជាបានឲ្យដឹងថា កីឡាករកម្ពុជាដែលទៅចូលរួមប្រកួតជើងឯកប្រដាល់សកលអាស៊ី នៅប្រទេសហ្ស៊កដង់នេះ លោកជឿជាក់រហូតដល់៧០% ថានឹងទទួលបានមេដាយជូនជាតិ។ ក្នុងចំណោមកីឡាករ៤រូប ដែលចេញដំណើរពីប្រទេសកម្ពុជា លោកសង្ឃឹមច្រើនជាងគេគឺកីឡាករ វ៉ែន រដ្ឋា និងកីឡាករ សៅ រង្សី។
ចំណែកឯកីឡាករកូនកាត់ខ្មែរ-អ៊ូបេហ្គីស្ថាន២រូបដែលកំពុងហ្វឹកហាត់នៅប្រទេសអ៊ូ
បេហ្គីស្ថានគឺកីឡាករណាស្រេឌីនូវអាន់វ៉ានិងរ៉ាចាពៅអាប់ឌុលឡាក៏លោកសង្ឃឹមទទួលបានមេដាយជូនជាតិដែរ។
លោកណារ៉ាបានបន្តឱ្យដឹងទៀតថាកីឡាករប្រដាល់សកលកម្ពុជាបច្ចុប្បន្នរីកចម្រើនច្រើនទាំងកម្លាំងបច្ចេកទេសនិងកាយសម្បទាប៉ុន្តែលោកនៅតែបារម្ភដោយសារយើងធ្វើដំ
ណើរផ្លូវឆ្ងាយ ដូច្នេះកម្លាំងអាចនឹងធ្លាក់ចុះ។
ម្យ៉ាងវិញទៀតយើងនៅមិនទាន់ដឹងពីសមត្ថភាពរបស់គេច្បាស់ទេព្រោះជាព្រឹត្តិការណ៍ធំ មានប្រទេសច្រើនចូលរួម។ ទោះបីជាយ៉ាងណា កីឡាករកម្ពុជានឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកជ័យជម្នះជូនជាតិ។
សូមបញ្ជាក់ថាប្រតិភូកីឡាប្រដាល់សកលកម្ពុជាទាំង៩រូបដែលធ្វើដំណើរទៅប្រកួត
ជើងឯកប្រដាល់សកលអាស៊ីនេះដឹកនាំដោយលោកប៊ុយសុភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក Kassymkhanov Berikbol Amantayevich គ្រូបង្គោល លោក ជ័យ ណារ៉ា គ្រូបង្វឹក កីឡាករ សៅ រង្សី, នូវ សុខទី, ទូច ដេវីត, វ៉ែន រដ្ឋា, ណាស្រេឌីនូវ អាន់វ៉ា និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា៕

អត្ថបទដែលជាប់ទាក់ទង